×

Steven Gerrard បង្ហើបពីកន្លែងដែលលោកត្រូវពង្រឹងដំបូងបំផុតសម្រាប់ Aston Villa

គ្រូបង្វឹកថ្មី Steven Gerrard បានដឹកនាំក្រុម Aston Villa ដែលរងបរាជ័យក្នុងការប្រកួត Premier League ចំនួន ៥ លើកចុងក្រោយរបស់ខ្លួន ដោយបានរបូតចំនួន ១៣ គ្រាប់ផងដែរ។

មានតែក្លិបបាតតារាងពីរប៉ុណ្ណោះ ពោលគឺ Norwich និង Newcastle ដែលរបូតគ្រាប់បាល់ច្រើនជាង Villa នៅរដូវកាលនេះ។ លោក Gerrard បានពន្យល់ថា៖ “ខ្ញុំចង់បង្កើតភាពសប្បាយរីករាយ និងទាក់ទាញដូចដែលយើងអាចធ្វើបាន។”

“ប៉ុន្តែរឿងមួយដែលខ្ញុំចង់ជំរុញ និងកែលម្អគឺរចនាសម្ព័ន្ធរបស់ក្រុម តាមរយៈការការពារ ទាក់ទងនឹងការមិនមានបាល់គ្រប់គ្រង ទាក់ទងនឹងទម្រង់របស់យើង និងអ្វីដែលយើងធ្វើដើម្បីដណ្ដើមបាល់ត្រឡប់មកវិញ។”

“នោះមានសារសំខាន់ណាស់សម្រាប់ខ្ញុំ។ ខ្ញុំពិតជាមានសំណាងណាស់ក្នុងរយៈពេលជាច្រើនឆ្នាំក្នុងការសិក្សាវាពីអ្នកគ្រប់គ្រងលំដាប់ពិភពលោកមួយចំនួន”។

Gerrard នឹងមានពេលវេលាកំណត់ដើម្បីធ្វើការជាមួយក្រុមរបស់គាត់ មុនពេលការប្រកួតក្នុងផ្ទះនៅថ្ងៃសៅរ៍ ទល់នឹង Brighton ដោយសារកីឡាករភាគច្រើន បានចាកចេញពីក្លិបដើម្បីចំណាយពេលផ្ទាល់ខ្លួន អំឡុងពេលសម្រាកអន្តរជាតិ។

គាត់បាននិយាយថា៖ “យើងទទួលបានពេលវេលាតិចតួចណាស់ក្នុងការរៀបចំសម្រាប់ការប្រកួត ប៉ុន្តែខ្ញុំមានទំនុកចិត្តលើខ្លួនឯង និងបុគ្គលិកទាំងអស់ យើងនឹងរៀបចំក្រុមឱ្យបានល្អតាមដែលអាចធ្វើទៅបាន សម្រាប់ការប្រកួតប្រជែងនៅចំពោះមុខយើង”។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង