ក្លិប Aston Villa បានប្រកាសតែងតាំងអ្នកចាត់ការ Rangers លោក Steven Gerrard មកជាអ្នកចាត់ការថ្មីរបស់ខ្លួនជាផ្លូវការ លើកិច្ចសន្យាចំនួន ៣ឆ្នាំកន្លះ គឺមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
Aston Villa កាលពីថ្ងៃទី៦ ខែវិច្ឆិកា បានបញ្ចប់តំណែងអ្នកចាត់ការ លោក Dean Smith បន្ទាប់ពីដឹកនាំក្រុមចាញ់ ៥ប្រកួតជាប់ៗគ្នា។ Gerrard វ័យ ៤១ឆ្នាំស្ថិតក្នុងគោលដៅសំខាន់សម្រាប់តំណែងដែលនៅទំនេរនៅ Villa Park ត្បិតវីរបុរស Liverpool រូបនេះ ទទួលបានការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗរបស់ Aston Villa ពីរបៀបដឹកនាំរបស់លោកនៅក្លិប Rangers ។
អំឡុងពេលសម្រាកលីគ ព្រោះការប្រកួតអន្តរជាតិ ក្លិប Aston Villa បានឆ្លៀតឱកាសបង្កើនការចរចាជាមួយ Rangers ក្លិបនៃលីគកំពូលស្កុតឡែន ដើម្បីនាំយកលោក Gerrard ទៅដឹកនាំក្លិបរបស់ពួកគេ ហើយការចរចា ក៏បានសម្រេចនឹងឈានដល់ការនាំយកលោក Steven Gerrard មកដឹកនាំនាទឹកដី Villa Park តែម្តងនាពេលនេះ។
លោក Gerrard មានបទពិសោធដឹកនាំក្លិបជិត ៥ឆ្នាំហើយ ដោយធ្លាប់ដឹកនាំក្រុមថ្នាលរបស់ក្លិប Liverpool ធ្លាប់ធ្វើជាអ្នកចាត់ការក្រុម U18 របស់ Liverpool ក្រុម UEFA U19 របស់ Liverpool ដដែល។ នៅឆ្នាំ២០១៨ លោកបានឡើងជាអ្នកចាត់ការ Rangers និងជួយក្រុមលើកពាន Scottish Premiership រដូវកាលមុន ដោយបញ្ចប់ការគ្រងជើងឯក៩រដូវកាលជាប់ៗគ្នារបស់ Celtic។ អតីតប្រធានក្រុមតោកំណាច ដែលនៅជាប់កិច្ចសន្យាជាមួយក្លិបស្កុតឡែន ដល់ឆ្នាំ២០២៤ ក៏បានជួយ Rangers ឈរកំពូលតារាងរដូវកាលនេះ និងលេងនៅ Champions League ផង។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕