ក្រុម West Ham United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ដោយលទ្ធផល ៤-១ នៅក្នុងការប្រកួតក្របខណ្ឌ Premier League ប្រចាំសប្តាហ៍ទី១០ កាលពីយប់មិញ។
ខ្សែការពារ Ben Johnson រកគ្រាប់បាល់នៅនាទី៧ បើកការនាំមុខមុនឱ្យ West Ham តែនាទី៣៤ ខ្សែប្រយុទ្ធ Ollie Watkins តាមស្មើឱ្យ Aston Villa នៅនាទី៣៤។ យ៉ាងណា West Ham United នៅតែអាចនាំមុខនៅមុនចប់វគ្គទី១ដដែល ពេលកីឡាករ Declan Rice រកគ្រាប់បាល់ទម្លុះសំណាញ់ទី នៅក្នុងនាទី៣៨។
ការប្រកួតនាទីលាន Villa Park ក្នុងវគ្គទី២ ដំណើរការបានតែជាង៥នាទី ក្រុមម្ចាស់ផ្ទះ Aston Villa ក៏ត្រូវសល់គ្នាតែ១០នាក់ ដោយកីឡាករខ្សែការពារ Ezri Konsa ត្រូវពិន័យកាតក្រហម។ ដូចនេះហើយ Aston Villa ក៏ត្រូវរងការវាយសម្រុកជាបន្តបន្ទាប់រហូតរបូត២គ្រាប់ទៀតពីក្រុម West Ham ដែលជាការធ្វើបានពីខ្សែបម្រើ Pablo Fornals នៅក្នុងនាទី ៨០ និង ខ្សែប្រយុទ្ធ Jarrod Bowen នៅក្នុងនាទី៨៤។
West Ham United ក្រោមការដឹកនាំរបស់លោក David Moyes បានឈ្នះ៣ប្រកួតជាប់គ្នាហើយនៅ Premier League ដែលលទ្ធផលល្អប្រសើរនេះធ្វើអោយពួកគេនៅឈរចំណាត់ថ្នាក់លេខ៤ មាន២០ពិន្ទុ ស្មើពិន្ទុក្រុមលេខ៣ Man City និងតិចជាងក្រុមកំពូលតារាង Chelsea ៥ពិន្ទុ។ រីឯ Aston Villa នៅឈរលេខ១៥ មាន១០ពិន្ទុ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕