×

ក្លិបបាល់ទាត់ Rangers សម្លឺងឃើញលោក Ronald Koeman មកជាអ្នកចាត់ការថ្មី

ក្លិប Rangers កំពុងស្វែងរកអ្នកចាត់ការថ្មី ដើម្បីមកជំនួសតំណែងលោក Steven Gerrard ដែលបានចាកចេញទៅដឹកនាំក្លឹប Aston Villa ហើយលោក Ronald Koeman ជាបេក្ខភាពម្នាក់ដែលរំពឹងថា នឹងមកដឹកនាំនៅទឹកដី Ibrox ។

Steven Gerrard បានចាកចេញពី Rangers ជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីឈានដល់ការព្រមព្រៀងជាអ្នកចាត់ការថ្មីរបស់ Aston Villa ដែលទើបតែបញ្ចប់តំណែងរបស់លោក Dean Smith កាលពីចុងសប្ដាហ៍មុន ក្រោយចាប់ផ្ដើមរដូវកាលមិនទទួលបានលទ្ធផលល្អ។

យោងតាមប្រភពពី Football Insider ក្លិបការពារតំណែងជើងឯក Scottish Premiership កំពុងសម្លឹងឃើញលោក Koeman ជាអ្នកដ៏សក្ដិសមបំផុត មកជំនួសលោក Gerrard ដោយអតីតគ្រូបង្គោលក្រុមជម្រើសជាតិហុល្លង់ ត្រូវបានបញ្ចប់តំណែងនៅ Barcelona កាលពីចុងខែតុលាកន្លងទៅ។

បច្ចុប្បន្ន Rangers កំពុងក្ដោបក្ដាប់តំណែងកំពូលតារាង ហើយកាលពីរដូវកាលមុនពួកគេបានបញ្ចប់កំណត់ត្រាឈ្នះ របស់ Celtic ត្រឹម៩រដូវកាលជាប់គ្នា និងជាការឈ្នះលីគដំបូងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង