×

ខ្សែបម្រើ Paul Pogba ទំនងត្រូវអវត្តមានពីទីលានប្រកួតរហូតដល់ដំណាច់ឆ្នាំ ២០២១ ដោយសាររបួស

ខ្សែបម្រើ Paul Pogba អាចនឹងត្រូវអវត្តមានពី ៦ទៅ៨សប្ដាហ៍ ពោលគឺដល់ដំណាច់ឆ្នាំ២០២១ ក្រោយពីរូបគេមានបញ្ហារបួសភ្លៅខាងស្ដាំអំឡុងការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបារាំង។

អំឡុងពេលដែលកីឡាករវ័យ២៨ឆ្នាំ កំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបារាំង ដើម្បីត្រៀមប្រកួត World Cup វគ្គជម្រុះតទល់នឹងក្រុមកាហ្សាក់ស្ថាន និង ក្រុមហ្វាំងឡង់ ក៏ស្រាប់តែមានរបួសភ្លៅនេះ ហើយខាងជម្រើសជាតិបារាំងក៏បានសម្រេចដកឈ្មោះចេញពីប្រកួតទាំងពីរតែម្ដង។

ប្រសិនបើត្រូវអវត្តមាន៨សប្តាហ៍មែននោះ Pogba នឹងខកខានការប្រកួតអោយ Man UTD វគ្គសន្សំពិន្ទក្នុងពូលក្របខណ្ឌ Champions League ចំនួន២ប្រកួត និងក្របខណ្ឌ Premier League រហូតដល់ទៅ១០ប្រកួតឯណោះ។ ស្របពេលដែលភាពមិនច្បាស់លាស់ជុំវិញអនាគតជាមួយក្រុម Man UTD របស់កីឡាកររូបនេះ កំពុងត្រូវផ្សព្វផ្សាយផងដែរ។ ចំណែកឯការចាញ់ក្នុងផ្ទះទល់នឹងក្រុម Liverpool និង Man City ក៏កំពុងក្លាយជាការជជែកវែកញែកយ៉ាងខ្លាំងក្លាបន្ថែមទៀត ជុំវិញអនាគតរបស់អ្នកចាត់ការទូទៅ Ole Gunnar Solskjaer ផងដែរ។ ដោយបច្ចុប្បន្ននេះ កីឡាករមួយចំនួននៅក្នុងក្រុម បានអស់ជំនឿចិត្តក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិន័រវែសវ័យ៤៨ឆ្នាំរូបនេះ តទៅទៀតហើយ។

បើយោងតាមប្រភពពីសារព័ត៌មានជាច្រើនបានចុះផ្សាយថា Paul Pogba ហាក់គ្មានបំណងដើម្បីបន្តកុងត្រាថ្មីជាមួយ Man UTD ឡើយ ខណៈកុងត្រាចាស់របស់គេ នឹងត្រូវផុតកំណត់នាខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ ហើយតាមប្រភពជិតស្និតបានបង្ហើបថា កីឡាករឈ្នះពានរង្វាន់ World Cup រូបនេះ មានបំណងចង់វិលត្រឡប់ទៅកាន់ក្រុម Juventus វិញ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង