FIFA World Cup គឺពិតជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅលើភពផែនដី ដែលផ្ដល់ជូននូវប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ អាហ្សង់ទីន ឬ បារាំង នឹងអាចមានក្រុមមួយ ក្លាយជាម្ចាស់ពានរង្វាន់ រួមជាមួយនឹងប្រាក់រង្វាន់ធំ។
FIFA បានផ្ដល់ប្រាក់រង្វាន់សរុបចំនួន 440 លានដុល្លារអាមេរិក សម្រាប់ព្រឹត្តិការណ៍ FIFA World Cup Qatar 2022។ ការបែងចែកមានដូចខាងក្រោម៖
ក្រុមជើងឯក៖ 42 លានដុល្លារ
ក្រុមជើងឯករង៖ 30 លានដុល្លារ
ចំណាត់ថ្នាក់លេខ 3 ៖ 27 លានដុល្លារ
ចំណាត់ថ្នាក់លេខ 4 ៖ 25 លានដុល្លារ
ចំណាត់ថ្នាក់លេខ 5 ដល់ 8 ៖ សរុប 68 លានដុល្លារ (17 លានដុល្លារក្នុងមួយក្រុម)
ចំណាត់ថ្នាក់លេខ 9 ដល់ 16 ៖ សរុប 104 លានដុល្លារ ( 13 លានដុល្លារក្នុងមួយក្រុម)
ចំណាត់ថ្នាក់លេខ 17 ដល់ 32៖ 144 លានដុល្លារ ( 9 លានដុល្លារក្នុងមួយក្រុម)៕