×

វៀតណាម ដាក់គោលដៅបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំង៣នៅអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា

នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ខាងមុខនេះ គណៈប្រតិភូវៀតណាម បានកំណត់គោលដៅបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំង៣ នៃតារាងមេដាយ។

ព្រឹត្តិការណ៍ដែលរៀបចំនៅកម្ពុជានេះ នឹងកីឡាចំនួន ១២ និងកីឡាសម្ដែងមួយក្នុងទម្រង់ជាកីឡាអេឡិចត្រូនិក។ ប្រតិភូវៀតណាម មានសមាជិក ១៥៥ នាក់ រួមទាំងអត្តពលិក ១២១ នាក់ដើម្បីចូលរួមប្រកួត។

អត្តពលិកវៀតណាម នឹងចូលរួមក្នុងវិញ្ញាសាអត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយសី វាយកូនឃ្លីលើតុ អុក យូដូ និងboccia ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងនោះ កីឡាអត្តពលកម្ម និងហែលទឹក ត្រូវបានចាត់ទុកជាកីឡាករដ៏មានសក្តានុពលសម្រាប់វៀតណាម ដែលមានអត្តពលិកជាងពាក់កណ្តាលនៃប្រតិភូរបស់វៀតណាម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង