×

PL Preview៖ ការប្រកួតរវាងFulham ទល់នឹងArsenal ផ្សាយបន្តផ្ទាល់នៅ CTN យប់ស្អែក

Arsenal ត្រលប់ពីការប្រកួតនៃក្របខណ្ឌ Europa League នៅប្រទេសព័រទុយហ្គាល់ ដើម្បីទៅសួរសុខទុក្ខក្រុម Fulham នៅកីឡដ្ឋាន Craven Cottage ក្នុងការប្រកួតនៃក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ចាប់ពីម៉ោង៩យប់តទៅ។

ក្រុមកាំភ្លើងធំ បានវាយបកតាមស្មើ Sporting Lisbon ក្នុងលទ្ធផល ២-២ សម្រាប់ការប្រកួតជើងទីមួយ វគ្គ១៦ក្រុមចុងក្រោយ នៃក្របខណ្ឌ Europa League ។ ប៉ុន្តែ Arsenal មានកំណត់ត្រាដ៏ល្អដោយបានឈ្នះ ៤ ប្រកួតជាប់ៗគ្នានៅ Premier League ហើយមានប្រៀបលើតារាង ៥ ពិន្ទុលើក្រុម Manchester City ។

Fulham ឈរនៅលេខ៧ តាមពីក្រោយក្រុមលេខ៤ ត្រឹមតែ៦ពិន្ទុប៉ុណ្ណោះ។ ទម្រង់លេងដ៏ល្អរបស់ក្រុមដែលទើបតែឡើងពីក្របខណ្ឌ Championship រដូវកាលនេះ បានផ្ដល់ក្ដីសង្ឃឹមសម្រាប់ Fulham ដើម្បីលេងនៅក្នុងកម្មវិធីប្រកួតអឺរ៉ុបនារដូវកាលថ្មីខាងមុខផងដែរ។

Fulham មានបញ្ជីរបួសដ៏វែងមួយ ក្នុងនោះមានដូចជា Tom Cairney, Neeskens Kebano, និង Layvin Kurzawa ។ ចំពោះ Palhinha ត្រូវបានព្យួរដោយសារទទួលបានកាត។

Gabriel Jesus នៅតែមិនអាចអាចបង្ហាញខ្លួនសម្រាប់ Arsenal ក្នុងការប្រកួតពាក់កណ្ដាលសប្ដាហ៍ថ្មីៗនេះ ក្រោយត្រឡប់មកហ្វឹកហាត់សាជាថ្មី។ Mohamed Elneny នឹងអវត្តមាន។ សម្រាប់ Eddie Nketiah និង Leandro Trossard ស្ថិតក្នុងការសង្ស័យ ដោយសារមានបញ្ហារបួសបន្តិចបន្តួច។

ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ គឺ Fulham មិនដែលឈ្នះ Arsenal នោះទេ ដោយស្មើ១ដង។ ប្រកួតចុងក្រោយ ចាញ់ Arsenal ដោយលទ្ធផល ២-១ ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Fulham ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
Bernd Leno; Kenny Tete, Issa Diop, Tim Ream, Antonee Robinson; Harrison Reed, Sasa Lukic; Willian, Andreas Pereira, Manor Solomon; Aleksandar Mitrovic

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Aaron Ramsdale; Takehiro Tomiyasu, William Saliba, Gabriel, Oleksandr Zinchenko; Martin Ødegaard, Thomas Partey, Fábio Vieira; Bukayo Saka, Edward Nketiah, Gabriel Martinelli

CBS Sports ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Fulham ០-២ Arsenal ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង