×

Liverpool នឹងដំឡើងថ្លៃសំបុត្រនៅរដូវកាលក្រោយ

Liverpool បានប្រកាសពីគោលការណ៍លក់សំបុត្រថ្មីរបស់ពួកគេដែលចាប់ផ្តើមសម្រាប់រដូវកាល 2023-24 ខណៈដែលកីឡដ្ឋាន Anfield Road Stand ថ្មីនឹងត្រូវបើក។

តម្លៃសំបុត្រចូលទស្សនាទូទៅនឹងកើនឡើង ២ភាគរយ ខណៈដែលតម្លៃសំបុត្រប្រចាំររដូវកាលនឹងកើនឡើង មិនលើសពី ១៧ ផោន។

នេះជាលើកដំបូងក្នុងរយៈពេល៩ឆ្នាំហើយ បានដំឡើងថ្លៃសំបុត្រសម្រាប់អ្នកគាំទ្រចូលទស្សនាការប្រកួត។
ក្លិបហង្សក្រហម បានធ្វើការអះអាងថាការដំឡើងថ្លៃសំបុត្រនេះគឺដោយសារការធ្លាក់ចុះនៃការលក់ផលិតផលរបស់ក្លិបគិតជាតម្លៃសរុប។

វាត្រូវបានបន្ថែមថាសមត្ថភាពផ្ទុកអ្នកទស្សនារបស់ទីលាន Anfield នឹងកើនឡើងដល់ 61,000 កៅអីដោយបែងចែក 1,000 កៅអីនឹងសម្រាប់អ្នកកាន់សំបុត្រប្រចាំរដូវកាល និង 3,000 សម្រាប់អ្នកមានកាតសមាជិក។

ដោយឡែក ក្រៅពី Liverpool ហើយ គូប្រជែងរួមលីគដូចជា Manchester United និង Arsenal ក៏បានធ្វើការដំឡើងថ្លៃសំបុត្រ ចូលទស្សនាការប្រកួតរបស់ខ្លួនដែរ គឺដំឡើងដល់ទៅ ៥ភាគរយឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង