×

PL Preview៖គូពិសេសរវាងMan City និងLiverpool ផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍CNCយប់នេះ

Premier League ត្រលប់មកវិញនៅចុងសប្តាហ៍នេះ បន្ទាប់ពីការសម្រាកអន្តរជាតិ ខណៈគូពិសេសរវាង Manchester City និង Liverpool នឹងធ្វើការប្រកួតមុនគេ នៅវេលាម៉ោង ៦:២៥នាទីល្ងាចនេះតទៅ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់។

Man City កំពុងតាមពីក្រោយក្រុមកំពូលតារាង Arsenal ហើយ Liverpoolមានគម្លាត ៧ ពិន្ទុពីលើក្រុមលេខ ៤ ដោយស្ថិតនៅលេខ៦ សល់ពីរប្រកួតក្នុងដៃ។

សម្រាប់ Man City, Erling Haaland ត្រូវដកខ្លួនចេញពីក្រុមជម្រើសជាតិន័រវែសពេលសម្រាកអន្តរជាតិ ដូច្នេះការបង្ហាញខ្លួននៅក្នុងការប្រកួតនេះ មិនទាន់ច្បាស់នោះទេ។ Phil Foden ត្រូវបានដកចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយសាររបួស។ រូបគេនឹងអវត្តមានរហូតដល់ខែឧសភា។

ថ្មីៗនេះ Luis Diaz បានត្រលប់មកហ្វឹកហាត់វិញនៅ Liverpool ដោយបានខកខានការប្រកួតប្រហែល ៥ ខែ ដោយសាររបួសជង្គង់។ កីឡាករអន្តរជាតិកូឡុំប៊ី អាចមានវត្តមាននៅកៅអីបម្រុង ខណៈ Thiago Alcantara មិនទានអាចត្រឡប់មកកាន់ទីលានប្រកួតបានទេ។ Stefan Bajcetic នឹងអវត្តមានពេញមួយរដូវកាល ហើយ Darwin Nunez និង Kostas Tsimikas មិនច្បាស់សម្រាប់ការចូលលេងផងដែរ។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ Man City បានយកឈ្នះតែម្ដងគត់ ដោយចាញ់ Liverpool ៣ដង មុនពេលទទួលជ័យជម្នះក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅកីឡដ្ឋាន Etihad ដោយលទ្ធផល ៣-២ ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Ederson; Walker, Akanji, Dias, Ake; De Bruyne, Rodri, Gundogan; Bernardo Silva, Haaland, Grealish

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Elliott, Fabinho, Henderson; Salah, Gakpo, Nunez

ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Man City ២-១ Liverpool ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង