ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ក្នុងលទ្ធផល ១-០ ដើម្បីដណ្ដើមបាន ៣ពិន្ទុជាលើកដំបូងក្នុងពូល A វិញ្ញាសាបាល់ទាត់បុរស នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។
ជាមួយគ្នានេះ ក្រុមជម្រើសជាតិហ្វីលីពីន បានវាយបកដើម្បីតាមស្មើក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ១-១ ក្នុងការប្រកួតទីពីររបស់ក្រុមទាំងពីរ ក្នុងពូលជាមួយគ្នា។
លទ្ធផលនេះ មានន័យថា មីយ៉ាន់ម៉ា កម្ពុជាបន្តឈរនៅលេខ១ក្នុងពូលជាបណ្ដោះអាសន្ន ដោយមាន ៤ពិន្ទុ, ឥណ្ឌូណេស៊ី ដែលសល់១ប្រកួតក្នុងដៃ ឈរនៅលេខ២ មាន ៣ពិន្ទុ, មីយ៉ាន់ម៉ា ឈរនៅលេខ៣ មាន ៣ពិន្ទុ, ហ្វីលីពីន លេខ៤ មាន ១ពិន្ទុ និងទីម័រខាងកើត ឈរលេខ៥ ពុំមានពិន្ទុនៅឡើយទេ៕