×

កម្ពុជា និងឥណ្ឌូណេស៊ី ដណ្ដើមបាន៣ពិន្ទុដូចគ្នា នៅថ្ងៃបើកឆាកវិញ្ញាសាបាល់ទះបុរសស៊ីហ្គេម ពូលA

ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូល A កីឡាបាល់ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាបណ្ដោះអាសន្ន បន្ទាប់ពីយកឈ្នះទៅលើក្រុមបាល់ទះបុរសជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ៣សិតទល់០ ក្នុងការប្រកួតទីមួយ កាលពីថ្ងៃទី៣ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

កម្ពុជា គឺជាក្រុមដែលធ្វើបានល្អជាងគេក្នុងការប្រកួតបើកឆាកពូល A ដោយយកឈ្នះសិង្ហបុរី ក្នុងពិន្ទុសិតទីមួយ ២៥ទល់១៤ , សិតទីពីរ ២៥ទល់១៩ និងសិតទីបី ២៥ទល់២០ ។ ដូច្នេះពិន្ទុសរុប កម្ពុជា ៧៥ សិង្ហបុរី ៥៣ ។

ក្នុងពូលជាមួយគ្នានេះដែរ ឥណ្ឌូណេស៊ី បានយកឈ្នះទៅលើហ្វីលីពីន ៣សិតទល់នឹង០ (២៥-១៨, ២៥-១៨, ២៥-២៣) ។ ពិន្ទុសរុប ឥណ្ឌូណេស៊ី ៧៥ ហ្វីលីពីន ៥៩។

នៅថ្ងៃដដែល ក្នុងពូល B ថៃយកឈ្នះម៉ាឡេស៊ី ៣សិតទល់នឹង០ ខណៈវៀតណាមយកឈ្នះមីយ៉ាន់ម៉ា ៣សិតទល់នឹង០ ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង