×

ស្វាមីជំទាវ ស៊ន សៀវម៉ី មានមោទកភាពចំពោះភរិយាដែលខិតខំប្រឹងប្រែងហ្វឹកហាត់មិនហ៊ានសម្រាកសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ អ្នកគាំទ្ររបស់លោកជំទាវ ស៊ន សៀវម៉ី ប្រាកដជាបានទស្សនាការត្រលប់មកសង្វៀនវិញរបស់ម្ចាស់មេដាយមាសតៃក្វាន់ដូនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ មិនខាន។

ជាមួយនឹងការខិតខំប្រឹងប្រែងរហូតទទួលបានសមិទ្ធផលគួរជាទីគាប់ចិត្តកន្លងមក ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះផងដែរក៏លោកជំទាវ ស៊ន សៀវម៉ី មិនឱ្យខកខានឱកាសដ៏វិសេសវិសាលនេះឡើយបន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈពេលធំ។

យ៉ាងណាមិញ ពេលវេលានៃថ្ងៃប្រកួតកាន់តែខិតជិតមកដល់ស្វាមីរបស់លោកជំទាវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសបុកលើកទឹកចិត្តភរិយាជាមួយនឹងមោទកភាពបែបនេះថា “សល់តែ២ថ្ងៃទៀតទេ ជាថ្ងៃដែលគាត់ត្រូវឡើងប្រកួតយកមេដាយ ហើយក៏ជាថ្ងៃដែលខ្ញុំ និងគ្រួសារមានមោទកភាពបំផុត។ គាត់លំបាកហើយដែលខិតខំខ្លាំងណាស់ដើម្បីយកកិត្ដិយសជូនជាតិ ទាំងដែលជើងធ្លាប់មានរបួសធ្ងន់ធ្ងរហើយក៏នៅតែព្យាយាមហាត់ព្រឹក ថ្ងៃ គាត់នៅតែបន្ដ។”

គួរបញ្ជាក់ដែរថា ប្រយោគទាំងនេះមិនត្រឹមតែរូបលោកជាស្វាមី និងគ្រួសារមានមោទកភាពប៉ុណ្ណោះទេ សូម្បីតែអ្នកគាំទ្រជាច្រើនក៏មានអារម្មណ៍រំភើបដែលបានឃើញលោកជំទាវ ស៊ន សៀវម៉ី វិលត្រលប់មកសង្វៀនវិញសាជាថ្មីជាមួយនឹងមោទកភាពដូចគ្នាផងដែរ៕



អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង