ក្រុមបាល់ទះជម្រើសជាតិថៃអាយុក្រោម២២ឆ្នាំ បានយកឈ្នះទៅលើក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ ដោយលទ្ធផល ៣-០ ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់បុរស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដូច្នេះ ថៃ នឹងឡើងទៅជួបក្រុមឥណ្ឌូណេស៊ី ដែលបានយកឈ្នះវៀតណាម ដោយលទ្ធផល ៣-២ ក្នុងការប្រកួតមួយទៀត៕