ឥណ្ឌូណេស៊ី បានប្រកួតចាញ់វៀតណាម ដោយលទ្ធផល ៣សិតទល់នឹង២ ដែលធ្វើឱ្យពួកគេខកខានក្នុងការឈានទៅដណ្ដើមមេដាយមាស វិញ្ញាសាបាល់ទះផ្នែកនារី នៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។
ឥណ្ឌូណេស៊ី នឹងជួបក្រុមហ្វីលីពីន ដើម្បីដណ្ដើមមេដាយសំរឹទ្ធ នាថ្ងៃទី១៤ ខែឧសភានេះ។ ចំណែក វៀតណាម នឹងប៉ះ ថៃ ដណ្ដើមមេដាយមាស នៅថ្ងៃដដែល៕