×

ក្រុមអត្តពលិកកីឡា Esports មកដល់កម្ពុជាត្រៀមប្រកួតជាលើកដំបូងនៅអាស៊ានប៉ារ៉ាហ្គេម

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម កម្ពុជាដែលជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ បានផ្ដួចផ្ដើមគំនិត នៅក្នុងការដាក់បញ្ចូលកីឡាអេឡិចត្រូនិក ទៅក្នុងប្រភេទកីឡាសម្ដែង។

ក្រុមអត្តពលិកតំណាងឱ្យប្រទេសកម្ពុជា ថៃ ហ្វីលីពីន និងម៉ាឡេស៊ី គ្រោងនឹងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក្នុងវិញ្ញាសា Mobile Legends: Bang Bang (MLBB) គ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនាសម្រាប់វគ្គចែកពូល និងថ្ងៃទី៥ ខែមិថុនាសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងវគ្គផ្ដាច់ព្រ័ត្រ។

សំបុត្រចូលរួមទស្សនាឥតគិតថ្លៃការប្រកួតកីឡាអេឡិចត្រូនិកនៅ Nagaworld 2 ត្រូវបានចែកជូននៅរោងភាពយន្តលេជេន សាខាទួលគោក សាខាមានជ័យ និងសាខាទួលគោក ចាប់ពីថ្ងៃទី១ ខែមិថុនា។

ក្រុមអត្តពលិកថៃ និងក្រុមអត្តពលិកម៉ាឡេស៊ី បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៣១ ខែឧសភា ខណៈក្រុមហ្វីលីពិន នឹងមកដល់តាមក្រោយនៅមុនការប្រកួតនៅថ្ងៃទី៤ ខែមិថុនា។

ការប្រកួតវិលជុំ នឹងចាប់ផ្ដើមពីម៉ោង ៩:៣០ នាទីព្រឹកដល់ម៉ោង ១៦:៣០នាទី។ ក្រុមដែលឈ្នះក្នុងការប្រកួតថ្ងៃទីមួយ នឹងត្រូវឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៥មិថុនា ចាប់ផ្ដើមពីម៉ោង១២:០០នាទីថ្ងៃត្រង់រហូតដល់ម៉ោង១៥:០០នាទី។ ចំណែកវគ្គផ្ដាច់ព្រ័ត្រ នឹងប្រកួតនៅម៉ោង ១៨:០០ នាទីថ្ងៃដដែល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង