យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឱ្យដឹងថា ខ្សែការពារ Cesar Azpilicueta បានចាកចេញពីក្លិប Chelsea បន្ទាប់ពីចាយពេលលេងជាងមួយទសវត្សរ៍ជាមួយក្លិបអង់គ្លេស ជាមួយនឹងការផ្ទេរទៅកាន់ក្លិប Atletico Madrid លើការផ្ទេរដោយគ្មានតម្លៃខ្លួន។
ជាក់ស្តែង ប្រធានក្រុមតោខៀវរូបនេះបានចាកចេញពីកីឡដ្ឋាន Stamford Bridge បន្ទាប់ពីបង្ហាញខ្លួន៥០៨ប្រកួត និងបានឈ្នះពានរង្វាន់ជាច្រើនដូចជា Premier League ចំនួន ២ដង ពាន Champions League ពានរង្វាន់ Europa League , FA Cup និង League Cup ។
តាមពិតទៅ កីឡាករសញ្ជាតិអេស្ប៉ាញ នៅសល់កុងត្រារយៈពេលមួយឆ្នាំទៀត នៅ Chelsea ។ យ៉ាងណាក៏ដោយ ក្លិបបានសម្រេចចិត្តមិនរារាំងផ្លូវរបស់គេនោះឡើយ ដោយអនុញ្ញាតឱ្យស្វែងរកក្លិបថ្មី និងចាកចេញដោយសេរី ហើយចុងក្រោយគេបានសម្រេចជ្រើសរើសទៅចូលរួម Atletico Madrid ។
សូមបញ្ជាក់ដែរថា Azpilicueta បានក្លាយជាកីឡាកររបស់ក្រុមនៅក្នុងក្របខណ្ឌ La Liga សាជាថ្មី ចាប់តាំងពីឆ្នាំ ២០១០ មក នៅពេលដែលគេបានសម្រេចចិត្តចាកចេញពីក្លិប Osasuna ហើយផ្ទេរទៅចូលរួមជាមួយក្រុម Marseille ៕