×

កីឡាករe-Footballជម្រើសជាតិកម្ពុជា បញ្ចប់ភារកិច្ចនៅក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនៅប្រទេសរ៉ូម៉ានី

ឆ្លងកាត់ការប្រកួតជម្រុះក្នុងពូលរយៈពេលថ្ងៃទី២ ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក លើកទី១៥ (15th World Esports Championship) ដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុង IASI ប្រទេស រ៉ូមានី កីឡាករ e-Football ជម្រើសជាតិកម្ពុជា ទឹម វង្សរ៉ាវុធ ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងពូល។

សរុបមកឆ្លងកាត់១០ប្រកួត កម្ពុជាទទួលបាន ១២ ពិន្ទុ (ឈ្នះ៣ ស្មើ៣ និងចាញ់៤លើក) ដូច្នេះ ត្រូវបញ្ចប់ភារកិច្ចត្រឹមវគ្គសន្សំពិន្ទុក្នុងពូលនេះ។ ទោះមិនបានឆ្លងកាត់ទៅវគ្គបន្ទាប់ក៏ដោយ ក៏កីឡាករកម្ពុជា បានបង្ហាញសមត្ថភាពដ៏ល្អ ជាមួយនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញ ជាមួយគូប្រកួតដែលសុទ្ធសឹងតែជាកីឡាករមានសមត្ថភាពផងដែរ។

ទឹម វង្សរ៉ាវុធ ត្រូវបានដឹកនាំដោយឯកឧត្តម លន់ សាមឌី អគ្គលេខាធិការនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា EFC ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនេះផងដែរ។

ការប្រកួតវិញ្ញាសា e-Football console ចាប់ផ្ដើមពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា មាន ១៦ពូល ស្មើនឹង ៩៧ប្រទេស ដោយកម្ពុជាស្ថិតនៅពូល F រួមមានប្រទេស ហ្ស៊ីមបាវ៉េ ប៉ាណាម៉ា អ៊ូបេគីស្ថាន អូទ្រីស និងប្រទេសអាហ្សេបៃហ្សង់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង