×

Reece James នឹងខកខានការប្រកួតទល់នឹងក្រុមអ្នកមានបារាំង PSG ជើងទី២ នៅយប់នេះ​

Reece James នឹងខកខានការប្រកួតជើងទីពីរ វគ្គ ១៦ក្រុមចុងក្រោយក្នុងពានរង្វាន់ UEFA Champions League រវាង Chelsea និង Paris Saint-Germain នៅយប់នេះ​ បន្ទាប់ពីរងរបួសសរសៃពួរ។ គ្រូបង្វឹក Liam Rosenior បានបញ្ជាក់ព័ត៌មាននេះ កាលពីថ្ងៃចន្ទ ហើយបានបន្ថែមថា របួសខ្សែការពារស្ដាំរូបនេះ អាចមានភាពធ្ងន់ធ្ងរ។

របួសនេះបានកើតឡើងក្នុងការប្រកួត ដែល Chelsea បានចាញ់ ១-០ ទល់នឹង Newcastle United នៅក្នុងក្របខណ្ឌ Premier League កាលពីចុងសប្ដាហ៍។ James ចាប់ផ្ដើមមានអារម្មណ៍ឈឺចាប់នៅចុងបញ្ចប់នៃការប្រកួតនោះ។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានអវត្តមានចូលរួមហ្វឹកហាត់ ជាមួយនឹងមិត្តរួមក្រុម។ ការអវត្តមានរបស់គេគឺជាការបាត់បង់ដ៏ធំសម្រាប់ Chelsea ដែលត្រូវការលទ្ធផលឈ្នះច្រើនគ្រាប់ជាដាច់ខាត ដើម្បីបង្វែរលទ្ធផល ដែលចាញ់ PSG ៥-២ កាលពីជើងទីមួយ។

Rosenior បានឲ្យដឹងថា James នឹងមិនអាចចូលលេងនៅយប់ថ្ងៃអង្គារនេះបានទេ​ ហើយទំហំនៃរបួសនៅមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយថាតើត្រូវការរយៈពេលយូរបន្ថែមទៀត​ដើម្បីសម្រាកព្យាបាល ឬយ៉ាងណា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង