អង់គ្លេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថា ក្លិប Crystal Palace ចាប់អាម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Donny van de Beek របស់ក្លិបបិសាចក្រហម Manchester United ក្នុងលក្ខខណ្ឌខ្ចីជើង។
សារព័ត៌មាន Sky Sport News បានឱ្យដឹងថា ក្លិប Crystal Palace សង្ឃឹមថាអាចចុះហត្ថលេខាយក Van de Beek ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចុងបញ្ចប់រដូវកាលនេះ ហើយក្លិប Man United ក៏នឹងមានឆន្ទៈអនុញ្ញាតឱ្យគាត់ចាកចេញផងដែរ ប្រសិនបើមានការព្រមព្រៀងគ្នាលើផ្នែកហិរញ្ញវត្ថុ។
គួរឱ្យដឹងថា កីឡាករវ័យ ២៤ឆ្នាំរូបនេះ ពិបាកក្នុងការទទួលបានឱកាសបង្ហាញខ្លួនខ្លាំងមែនទែន ចាប់តាំងពីមកចូលរួម Man United អំឡុងរដូវក្ដៅឆ្នាំ២០២០។
ជាក់ស្ដែងក្នុងរដូវកាលថ្មីនេះ ខ្សែបម្រើសញ្ជាតិហុល្លង់រូបនេះ ទើបបានបង្ហាញខ្លួន ៨ដង ហើយរកបានមួយគ្រាប់ សម្រាប់ក្របខណ្ឌ Premier League និងបង្ហាញខ្លួនបាន ៤ដង សម្រាប់ការប្រកួត Champion League ផងដែរ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕
អត្ថបទ៖ ឆេង ប៊ូ ថង