×

តារាបាល់ទាត់របស់ Liverpool ស៊ុត១បញ្ជូន១ ជួយឱ្យសេណេហ្គាល់ឈ្នះ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFCON

ក្រុមជម្រើសជាតិសេណេហ្គាល់ បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations ជាលើកទីពីរជាប់ៗគ្នា បន្ទាប់ពីបានយកឈ្នះក្រុមប៊ួគីណាហ្វាសូ ក្នុងទីក្រុង Yaounde ប្រទេសកាមេរូន កាលពីយប់មិញ។

 

កីឡាករ Abdou Diallo, Idrissa Gana Gueye និង Sadio Mane បានស៊ុតបញ្ចូលទីគ្រាប់បាល់ ក្នុងតង់ទីពីរដើម្បីទទួលជ័យជម្នះ ៣-១ ។ សេណេហ្គាល់ នឹងដឹងពីបេក្ខភាពគូប្រជែងរបស់ពួកគេ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅយប់នេះ នៅពេលដែលក្រុមម្ចាស់ផ្ទះកាមេរូន ត្រូវប៉ះ អេហ្ស៊ីប ក្នុងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ។

 

ការប្រកួតក្នុងវគ្គទីមួយ មិនមានគ្រាប់បាល់ទេ។ ចូលដល់វគ្គទីពីរ ខ្សែការពាររបស់ក្លិប Paris Saint-Germain កីឡាករ Diallo ចូលក្នុងប្រអប់គ្រោះថ្នាក់ ដើម្បីស៊ុតបញ្ចូលទីគ្រាប់នាំមុខ។ គ្រាប់ទីពីរ បានកើតឡើងនៅនាទីទី៧៦ ខណៈ Mane បានបញ្ជូនយ៉ាងល្អ សម្រាប់ Gueye របស់ PSG រកគ្រាប់បាល់បាន ហើយ Mane ជាអ្នកធានាជ័យជម្នះនៅចុងម៉ោង ដោយរកគ្រាប់ទី៣សម្រាប់សេណេហ្គាល់ បន្ទាប់ពីកីឡាករ Blati Toure របស់ក្រុមប៊ួគីណាហ្វាសូ រកបានវិញ១គ្រាប់។

 

សេណេហ្គាល់ កំពុងស្វែងរកពានរង្វាន់ Africa Cup of Nations ជាលើកដំបូងរបស់ពួកគេ បន្ទាប់ពីចាញ់ក្រុមអាល់ហ្សេរី ក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងគែរ កាលពី២ឆ្នាំមុន។

 

នៅយប់នេះ បើអេហ្ស៊ីប ឈ្នះក្រុមម្ចាស់ផ្ទះកាមេរូន ខ្សែប្រយុទ្ធរបស់ក្រុម Liverpool ទាំងពីរ រួមមាន Sadio Mane និង Mohamed Salah នឹងតតាំងគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅយប់ឈានចូលថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង