×

Man Utd ប្រាប់អ្នកគាំទ្រដែលមានអាវ Greenwood អាចប្ដូរយកអាវថ្មីបាន

ក្រុម Manchester United បានផ្ដល់ជម្រើសដល់អ្នកគាំទ្រ នូវការដោះដូរអាវ Mason Greenwood ដើម្បីទទួលបានអាវថ្មី ដោយឥតគិតថ្លៃ។

កីឡាករវ័យ ២០ ឆ្នាំរូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីរូបភាព និងវីដេអូត្រូវបានបង្ហោះតាមអ៊ីនធឺណិត ដោយត្រូវបានចោទប្រកាន់ពីបទសង្ស័យពីបទរំលោភផ្លូវភេទ និងគំរាមសម្លាប់។ យ៉ាងណាមិញ គេត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីថ្ងៃពុធ ក្រោយការសាកសួររបស់ប៉ូលិសចប់។ Manchester United បានព្យួរ Greenwood ពីការលេង ឬហ្វឹកហាត់ជាមួយក្លិបរហូតដល់មានការជូនដំណឹងបន្ថែម។

ឥឡូវនេះ សារព័ត៌មាន The Sun បានរាយការណ៍ថា ក្រុមបិសាចក្រហមនឹងផ្លាស់ប្តូរអាវ Greenwood ជូនដោយឥតគិតថ្លៃ សម្រាប់អ្នកគាំទ្របានទិញ។ ប្រភពបន្តថា លោក Gareth Southgate អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានប្រកាន់ជំហរស្រដៀងនឹង Man Utd នឹងមិនជ្រើសរើស Greenwood ឡើយ រហូតដល់ដំណើរការផ្លូវច្បាប់ ត្រូវបានបញ្ចប់។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង