×

Edouard Mendy របស់ Chelsea អាចនឹងលើកពានពីរក្នុងរយៈពេល ១សប្ដាហ៍

អ្នកចាត់ការរបស់ក្រុមតោខៀវ Chelsea លោក Thomas Tuchel អាចនឹងដកអ្នកចាំទី Kepa Arrizabalaga ហើយជំនួសវិញដោយ Edouard Mendy សម្រាប់តំណែងអ្នកចាំទីដៃទី១ នៅវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup នៅថ្ងៃស្អែកនេះ។

Edouard Mendy ដែលទើបតែបានឈ្នះពានរង្វាន់ African Cup of Nations ជាមួយក្រុមជម្រើសជាតិសេណេហ្គាល់ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានចូលរួមជាមួយក្រុមតោខៀវ នៅទីក្រុង Abu Dhabi កាលពីថ្ងៃអង្គារ ហើយបានអង្គុយមើលមិត្តរួមក្រុមរបស់គេ យកឈ្នះ លើក្រុម Al Hilal ដោយលទ្ធផល ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដូច្នេះ Chelsea នឹងប្រកួតជាមួយក្រុមប្រេស៊ីល Palmeiras នៅវគ្គផ្តាច់ព្រ័ត្រ ហើយបើពួកគេអាចធ្វើបាន មានន័យថា Mendy នឹងលើកពានរង្វាន់២ក្នុងរយៈពេលមិនដល់១សប្ដាហ៍ឡើយ។

Tuchel ដែលបានជាសះស្បើយពីកូវីដ១៩នៅទីក្រុងឡុងដ៍ ត្រូវបានរំពឹងថា នឹងអាចទៅដល់កីឡដ្ឋានសម្រាប់ការប្រកួតនេះ បន្ទាប់ពីលោកបានអវត្តមានកាលពីវគ្គកណ្ដាលផ្ដាច់ព្រ័ត្រ។ ជំនួយការគ្រូបង្វឹកលោក Zsolt Low បានទទួលបន្ទុកក្នុងអវត្តមានរបស់ Tuchel ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង