×

បង្ហាញពិន្ទុពីចៅក្រមផ្ដល់ជូនក្រុមចចកបស្ចិម និងក្រុមនាគរាជនិរតី ក្នុងសប្ដាហ៍ទី៣ កម្មវិធី CBS គុនខ្មែរ

កូនក្រុមរបស់លោក លោក វង្ស ស៊ីថៃ យកឈ្នះកូនក្រុមរបស់លោក រឿង សោភ័ណ្ឌ ទាំងពីរគូ ក្នុងការប្រកួតសង្វៀន “CBS គុនខ្មែរ” សប្ដាហ៍ទី៣ កាលពីថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

 

ក្នុងប្រភេទ ៥៤គីឡូក្រាម កីឡាករ ទេព ឧត្តម បានយកឈ្នះលើ រឿង ឌីណា ដោយការសម្រេចជាឯកច្ឆន្ទពីចៅក្រមទាំងប្រាំរូប (៥-០)៖ ចៅក្រមទីមួយ (៩៨-៩៧), ចៅក្រមទីពីរ (១០០-៩៥), ចៅក្រមទីបី (៩៨-៩៧), ចៅក្រមទីបួន (៩៩-៩៦) និង ចៅក្រមទីប្រាំ (៩៨-៩៧)។

ក្នុងប្រភេទ ៥៧កីឡូក្រាម កីឡាករ ថា សារុន ខៀវ បានយកឈ្នះ ឯម សីហា ដោយការសម្រេចជាឯកច្ឆន្ទពីចៅក្រមទាំងប្រាំរូប (៥-០) ៖ ចៅក្រមទីមួយ (១០០-៩៥), ចៅក្រមទីពីរ (១០០-៩៥), ចៅក្រមទីបី (១០០-៩៥), ចៅក្រមទីបួន (៩៩-៩៦),និង ចៅក្រមទីប្រាំ (៩៩-៩៦)។

 

លទ្ធផលនេះ មានន័យថា ក្រុមចចកបស្ចឹមរបស់លោក វង្ស ស៊ីថៃ បានឈ្នះដាច់លើក្រុមនាគរាជនិរតីរបស់លោក រឿង សោភ័ណ្ឌ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង