គ្រូបង្វឹកនៃក្រុមទាំង 32 នឹងត្រូវតែបញ្ជូនឈ្មោះកីឡាករបឋម នៅថ្ងៃសុក្រនេះ ខណៈពួកគាត់ នឹងចាប់ផ្តើមដំណើរការនៃការជ្រើសរើសកីឡាកររបស់ពួកគាត់ សម្រាប់ការប្រកួតនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។
ក្រុមនីមួយៗ ត្រូវតែផ្ដល់បញ្ជីឈ្មោះកីឡាករបឋម យ៉ាងតិច 35 នាក់តែមិនឱ្យលើស 55 នាក់ នៅក្នុងជំហានដំបូងក្នុងដំណើរការជ្រើសរើស។ បន្ទាប់មកគ្រូបង្វឹក មានពេលរហូតដល់ថ្ងៃទី 14 ខែវិច្ឆិកា ដើម្បីសម្រេចចិត្តលើបញ្ជីឈ្មោះចុងក្រោយរបស់ពួកគាត់ ដែលមានកីឡាករចាប់ពី 23 នាក់ តែមិនត្រូវលើស 26 នាក់។
បញ្ជីឈ្មោះចុងក្រោយ ត្រូវតែជ្រើសរើសចេញពីបញ្ជីបឋម ដោយមិនមានការអនុញ្ញាតឱ្យមានការផ្លាស់ប្តូរនោះទេ ក្នុងរយៈពេល 3 សប្តាហ៍ខាងមុខ។ នេះបើយោងតាមច្បាប់នៃការប្រកួតរបស់ FIFA ដែលបានចែង។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 28 ខែធ្នូ ឆ្នាំ 2022៕