×

ខ្សែបម្រើ Angel Di Maria ចូលរួមជាមួយ Benfica ជាកីឡាករឥតតម្លៃខ្លួន

ខ្សែបម្រើ Angel Di Maria បានចូលរួមជាមួយក្រុមព័រទុយហ្គាល់ Benfica ក្នុងនាមជាកីឡាករឥតតម្លៃខ្លួន ក្រោយពីបានផុតកិច្ចសន្យាជាមួយក្រុមអ៊ីតាលី Juventus។

Di Maria បានចំណាយពេលកាលពីរដូវកាលមុនជាមួយ Juventus នៃក្របខណ្ឌ Serie A បន្ទាប់ពីជោគជ័យរយៈពេល ៧ ឆ្នាំជាមួយ Paris St Germain ។

ជាការពិត នេះជាលើកទី២នៅក្នុងអាជីព ដែលកីឡាករ វ័យ៣៥ឆ្នាំ បានចូលរួមជាមួយក្រុម Benfica ដោយការចូលរួមលើកដំបូងគឺនៅចន្លោះឆ្នាំ ២០០៧-១០ នៅពេលដែលរូបគេបានផ្លាស់ក្លិបនៅប្រទេសកំណើតអាហ្សង់ទីន Rosario Central។

សម្រាប់ការវិលត្រឡប់មកលេងនាទឹកដី Estádio da Luz នេះដែរ Angel Di Maria បានចុះកិច្ចសន្យារយៈពេល១ឆ្នាំ។ គោលដៅដំបូងរបស់ Di Maria ជាមួយក្រុមជើងឯកព័រទុយហ្គាល់ Benfica នេះ គឺជាការនាំយកនូវការផ្លាស់ប្តូរដ៏ធំរបស់ខ្លួន ដូចកាលពេលរូបគេបានផ្លាស់ទៅកាន់ក្លិបយក្សអេស្ប៉ាញ Real Madrid ជាទីដែលរូបគេបានឈ្នះពានរង្វាន់ធំៗដូចជាពានរង្វាន់ La Liga UEFA Champions League និង UEFA Super Cup។

Di Maria នឹងចូលរួមជាមួយមិត្តជិតស្និទ្ធនិងមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួនផងនោះគឺខ្សែការពារ Nicolas Otamendi ដែលពូកគេបានសហការគ្នាយ៉ាងល្អជួយក្រុមអាហ្សង់ទីនក្នុងយុទ្ធនាការឈ្នះជើងឯកពានរង្វាន់ FIFA World Cup 2022 នាប្រទេសកាតា៕

  • #អត្ថបទទាក់ទង
  • #Juventus

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង