ក្លិប Juventus បានហការជាមួយមន្ត្រីប៉ូលីស ដើម្បីបើកការស៊ើបអង្កេតពាក់ព័ន្ធនឹងប្រាក់ចំណូលលើការផ្ទេរកីឡាកររបស់ក្លិបចន្លោះឆ្នាំ ២០១៩ ដល់ ២០២១។
លោក Andrea Agnelli ប្រធានក្លិប Juventus រួមជាមួយអនុប្រធានលោក Pavel Nedved និងលោក Stefano Cerrato ប្រធានផ្នែកហិរញ្ញវត្ថុ ស្ថិតក្រោមការស៊ើបអង្កេតជុំវិញការផ្ទេរកីឡាករ៣ឆ្នាំចុងក្រោយនេះ។ ការស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីក្លិបបានរកឃើញឯកសារមួយចំនួនមិនប្រក្រតី។
ព្រះរាជអាជ្ញាលោក Anna Maria Loreto អះអាងថា ការស៊ើបអង្កេត កំពុងស្វែករកព័ស្តុតាងថាតើអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្លិប Juventus បានផ្តល់ព័ត៌មានមិនពិតទៅកាន់វិនិយោគិន និងបានចេញវិក្កយបត្រប្រតិបត្តិការដែលមិនមានប្រតិបត្តិការ ឬក៏អត់។
ក្លិប Juventus បានចេញសេចក្តីថ្លែងការណ៍ថា៖ “ក្លិបបានសហការជាមួយប៉ូលីសស៊ើបអង្កេតរកការពិតជុំវិញការប្រើប្រាស់លុយក្លិបមិនត្រឹមត្រូវ និងប្រាក់ចំណូលពីការផ្ទេរកីឡាករ។”
កាលពីខែកញ្ញាកន្លងទៅក្លិប Juventus ក៏បានបញ្ជាក់ថាខ្លួនបានបើកការស៊ើបអង្កេតតាមរយៈនិយតករទីផ្សារ CONSOB ជុំវិញប្រាក់ចំណូលដែលទទួលបានពីការផ្ទេរកីឡាករចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។
Juventus ដែលមានបញ្ហាបំណុលដោយសារវិបត្តិកូវីដ-១៩ សព្វថ្ងៃកំពុងធ្លាក់ដុនដាបខ្លាំងក្នុងការប្រកួតលីគ Serie A រដូវកាល២០២១-២២នេះ។ ឆ្លងកាត់ការប្រកួត១៤ ឈ្នះ៦ ចាញ់៥ និងស្មើ៣ Juventus រកបានតែ២១ពិន្ទុប៉ុណ្ណោះ ស្ថិតនៅចំណាត់ថ្នាក់ទី៨។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕