×

Juventus ចង់ផ្តាច់កុងត្រារបស់ Aaron Ramsey នៅខែមករាខាងមុខ

ក្លិប Juventus ត្រូវបានគេរាយការណ៍ថា ទំនងជាផ្តាច់កុងត្រារបស់កីឡាករ Aaron Ramsey ហើយនៅខែមករាខាងមុខនេះ ដោយសារគេមានរបួសច្រើនពេក។

Ramsey បានផ្លាស់ពី Arsenal មកចូលរួមជាមួយ Juventus ដោយគ្មានតម្លៃខ្លួន តាំងពីឆ្នាំ២០១៩មកម្ល៉េះ ហើយចាប់តាំងពីគេមកដល់ទីនេះមក គេក៏បានជួបនឹងបញ្ហាជាច្រើនដែលជំរុញឱ្យគេពុំសូវមានឱកាសបានបង្ហាញខ្លួនលើទីលានឡើយ។ មួយវិញទៀត ចាប់តាំងពីលោក Max Allegri បានត្រឡប់មកដឹកនាំក្លិបសាជាថ្មី Ramsey គឺរឹតតែអស់អនាគតនៅទីនេះលើសដើម ដោយរដូវកាលនេះទើបតែ បង្ហាញខ្លួនបាន ១១២នាទី ប៉ុណ្ណោះ។

បើយោងទៅតាមសារកាសែត Calciomercato បានចុះផ្សាយថា Juventus លែងស៊ូទ្រាំនឹង Ramsey ទៀតហើយ ព្រោះគេទទួលបានប្រាក់ឈ្នួលខ្ពស់ ហើយពុំសូវបានចូលលេងផង ដោយមានរបួសជារឿយៗ ជាហេតុធ្វើឱ្យក្លិបកំពុងគ្រោងផ្ទេរគេចេញនៅដើមឆ្នាំនេះហើយ៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

  • #អត្ថបទទាក់ទង
  • #Juventus

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង