×

ក្លិប Juventus អាចនឹងកាត់ឱ្យទៅលេងនៅលីគទី២ដោយស្វ័យប្រវត្តិបើរកឃើញថាពួកគេបានប្រើប្រាស់បញ្ជីគណនីក្លែងក្លាយ

ក្លិប Juventus ត្រូវបានគេរាយការណ៍ថា អាចនឹងកាត់ឱ្យទៅលេងនៅលីគទី២វិញ ដោយស្វ័យប្រវត្តិ និងដកយកតំណែងជើងឯក Serie A រដូវកាល ២០១៩-២០ បើរកឃើញថា ក្លិបបានប្រើប្រាស់បញ្ជីគណនីក្លែងក្លាយ។

ជាការពិតណាស់ Juventus កំពុងតែស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរប្រទេសអ៊ីតាលី នឹងត្រូវបានក្រុមជំនាញពិនិត្យមើលវិក្កយបត្រ និងរបាយការណ៍ហិរញ្ញវត្ថុ ដែលទាក់ទងនឹងការផ្ទេរយកកីឡាករ ៤២រូប ដែលខុសច្បាប់រួមមាន Cristiano Ronaldo, Joao Cancelo, Authur Melo, និង Danilo ផងដែរ។ ករណីខុសច្បាប់នេះគឺមានន័យថា ក្រុមការងារខាង Juventus បានកេងប្រវ័ញ្ចតម្លៃខ្លួនកីឡាករ ដោយគំនិតនេះ បានគួបផ្សំឡើងដោយប្រធានក្លិប លោក Andrea Agnelli អនុប្រធានក្លិបលោក Pavel Nedved និងលោក Fabio Paratici ។

ព្រះរាជអាជ្ញាអ៊ិតាលីបានអះអាងថា ការស៊ើបអង្កេត កំពុងធ្វើឡើងដើម្បីស្វែករកព័ស្តុតាងថាតើអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្លិប Juventus បានផ្តល់ព័ត៌មានមិនពិតទៅកាន់វិនិយោគិន និងបានចេញវិក្កយបត្រដែលមិនមានប្រតិបត្តិការ ឬក៏អត់។

ដោយឡែក ប្រធានក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ HLB International លោក Marco Donzelli បានថ្លែងថា៖ “នេះគឺជាបញ្ហាធំមួយ បើរកឃើញថា Juventus បានកេងប្រវ័ញ្ចផលប្រយោជន៍ ពីក្លិបដែលជាដៃគូ។ សហព័ន្ធកីឡាករនិងអាជ្ញាធរអ៊ីតាលី ត្រូវតែដាក់ទោសពួកគេជាចាំបាច់ហើយនឹងទាមទារឱ្យពួកគេទទួលខុសត្រូវជាសាធារណៈ។ លើសពីនេះ ដើម្បីការពារការធ្វើបាតុកម្មពីអ្នកគាំទ្រ ក្រុមប្រឆាំងអំពើទុករលួយនឹងចាត់វិធានការទម្លាក់ Juventus ទៅលីគទី២តែម្តង។”

កាលពីខែកញ្ញាកន្លងទៅក្លិប Juventus ក៏បានបញ្ជាក់ថា ខ្លួនបានបើកការស៊ើបអង្កេតតាមរយៈនិយតករទីផ្សារ CONSOB ជុំវិញប្រាក់ចំណូលដែលទទួលបានពីការផ្ទេរកីឡាករចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

Juventus ដែលមានបញ្ហាបំណុលដោយសារវិបត្តិកូវីដ-១៩ សព្វថ្ងៃកំពុងជួបស្ថានការណ៍ពិបាកក្នុងការប្រកួតលីគ Serie A រដូវកាលនេះ។ ឆ្លងកាត់ការប្រកួត១៥ ឈ្នះ៧ ចាញ់៥ និងស្មើ៣ Juventus រកបានតែ២៤ពិន្ទុប៉ុណ្ណោះ ស្ថិតនៅចំណាត់ថ្នាក់ទី៧។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

  • #អត្ថបទទាក់ទង
  • #Juventus

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង