×

Cavani និង Sterling មានទំនាក់ទំនងជាមួយនឹងការផ្ទេរទៅ Barcelona ក្នុងខែ មករា

Barcelona ឈានទៅការពង្រឹងប្រព័ន្ធប្រយុទ្ធរបស់ពួកគេឡើងវិញ ហើយ Raheem Sterling និង Edinson Cavani ត្រូវបានដាក់នៅលើរ៉ាដារបស់ក្លិប។ នេះបើយោងតាមសារព័ត៌មាន Marca ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស Barcelona អាចព្យាយាមនាំយក Cavani និង Sterling ក្នុងលក្ខខណ្ឌខ្ចីជើង។

បន្ទាប់ពីការមកដល់របស់ Jack Grealish ពី Aston Villa, Sterling បានជួបការលំបាកក្នុងការបង្ហាញខ្លួន នៅក្នុងជម្រើស១១នាក់ដំបូង។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានចាប់ផ្តើមប្រកួតក្នុងក្របខណ្ឌ Premier League ចំនួន ៣ដង និងការប្រកួត Champions League មួយដង មកទល់ពេលនេះ ក្នុងរដូវកាលនេះ។

ទន្ទឹមនេះ Cavani ប្រហែលជាដឹងរួចហើយថា ខ្លួននឹងមិនត្រូវបានផ្តល់ឱកាសសម្រាប់ការចាប់ផ្តើមនៅ Manchester United នៅរដូវកាលនេះឡើយ បន្ទាប់ពីការត្រលប់មកវិញរបស់ Cristiano Ronaldo ។ កីឡាករអន្តរជាតិអ៊ុយរុយហ្គាយនេះ បានចាប់ផ្តើមត្រឹមតែ ២ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមបិសាចក្រហម។

Cavani បានខកខានពីរបីប្រកួតដោយសាររបួសផងដែរ ប៉ុន្តែនៅពេលគាត់ត្រលប់មកលេងវិញ គាត់ត្រូវតែប្រជែងយកកន្លែងប្រយុទ្ធជាមួយតារាព័រទុយហ្គាល់ ដែលបានស៊ុតបញ្ចូលទីបាន ៩គ្រាប់ក្នុង ១៣ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង