×

Man UTD ទាក់ទងលោក Ernesto Valverde ដើម្បីមកកាន់តំណែងជាអ្នកចាត់ការ

Man UTD បានទាក់ទងអតីតគ្រូបង្វឹក Barcelona លោក Ernesto Valverde ក្នុងការមកកាន់តួនាទីជាអ្នកចាត់ការបណ្តោះអាសន្ន។ នេះបើតាមការផ្សព្វផ្សាយពីសារព័ត៌មាន BBC។

ជាការពិត ចាប់តាំងពីបញ្ចប់តំណែងលោក Ole Gunnar Solskjaer ក្លិបបិសាចក្រហម មិនទាន់រកបានអ្នកចាត់ការអចិន្ត្រៃយ៍នៅឡើយទេ ដោយលោក Michael Carrick កំពុងដឹកនាំក្លិបជាបណ្តោះអាសន្ន។ Man UTD បានផ្តោតអារម្មណ៍លើអ្នកចាត់ការ Paris St-Germain លោក Mauricio Pochettino ប៉ុន្តែក្លិបយល់ថា ការជ្រើសរើសលោក Pochettino ភ្លាមៗ ប្រហែលជាមិនអាចកើតឡើងនោះទេ។
ដូច្នេះហើយទើបពួកគេ បង្ហាញការចាប់អារម្មណ៍ លោក Valverde វិញ។

លោក Valverde វ័យ៥៧ឆ្នាំបានកាន់តួនាទីជាអ្នកចាត់ការចុងក្រោយនៅជាមួយ Barcelona ដែលលោកបានដឹកនាំឱ្យឈ្នះពានរង្វាន់ La Liga ២លើកជាប់ៗគ្នា និង Copa del Rey ឆ្នាំ២០១៨ មុនពេលត្រូវបានបណ្តេញចេញនៅខែមករាឆ្នាំ២០២០។ លោកក៏បានឈ្នះពានរង្វាន់លីគក្រិក ចំនួនបីដងជាមួយ Olympiakos និងបានទទួលជោគជ័យក្នុងការដឹកនាំ Espanyol, Valencia និង Athletic Bilbao ដែលគ្រប់គ្រងច្រើនជាង ៣០០ ប្រកួត។

Man UTD មានអារម្មណ៍ថាលោក Ernesto Valverde ជាអ្នកចាត់ការដែលមានបទពិសោធ នឹងអាចធ្វើការជាមួយគ្រូបង្វឹកបច្ចុប្បន្នរួមទាំងលោក Michael Carrick ដែលបានចូលកាន់តំណែងសម្រាប់ជ័យជម្នះ Champions League ទល់នឹង Villarreal នឹងនាំមកនូវស្ថិរភាព និងកន្លែងសម្រាប់ការវាយតម្លៃយ៉ាងទូលំទូលាយអំពីស្ថានភាពអ្នកគ្រប់គ្រង។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង