×

CBS Fanzone៖ តើសប្ដាហ៍នេះ Fan របស់ Arsenal គិតថាអាចយក៣ពិន្ទុពី Man Utd បានដែរឬទេ?

ជំនួបដ៏ជក់ចិត្តប្រចាំសប្ដាហ៍ទី១៤ នៃក្របខណ្ឌ Premier League របស់អង់គ្លេស នឹងកើតឡើងនៅសប្ដាហ៍នេះ ដូច្នេះហើយកម្មវិធី CBS Fanzone បានសម្រេចចិត្តអញ្ជើញអ្នកគាំទ្ររបស់ក្រុម Manchester United និង អ្នកគាំទ្ររបស់ក្រុម Arsenal មកលើវេទិកា ដើម្បីជជែកពិភាក្សាគ្នា មុនការប្រកួតរវាងក្រុមទាំងពីរ នៅកីឡដ្ឋាន Old Trafford នាថ្ងៃសុក្រ ម៉ោង៣:១៥នាទីទៀបភ្លឺ (ម៉ោងនៅកម្ពុជា)។

ជួបគ្នាជាមួយពិធិករ និងពិធីការិនីដ៏ពូកែទាំងពីររូប និងវត្តមានរបស់លោក ឈិន ឆៃនុត ដែលជា Fan របស់ក្រុមបិសាចក្រហម Manchester United និងលោក មឿង វិបុត្រ ដែលជា Fan របស់ក្រុមកាំភ្លើងធំ Arsenal នាយប់ថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ៩យប់តទៅ។

ពិធីករ និងពិធីការិនីរបស់កម្មវិធី CBS Fanzone នឹងមានសំណួរជីកឫសគល់ ក្លែមជាមួយការលេងសើច ការបោះពាក្យសម្ដីបង្អាប់ក្លិបគ្នាទៅវិញទៅមក និងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀត។

ជារៀងរាល់សប្ដាហ៍ កម្មវិធី CBS Fanzone នឹងព្យាយាមអញ្ជើញអ្នកគាំទ្ររបស់ក្លិបទាំងអស់នៅក្នុងក្របខណ្ឌ Premier League ដើម្បីមកជជែកពិភាក្សាពីប្រវត្តិនៃការគាំទ្ររបស់ពួកគាត់ និងឱ្យបញ្ចេញមតិទាក់ទងនឹងរឿងរ៉ាវផ្សេងៗរបស់ក្លិប ពីទម្រង់លេងរបស់ក្លិប កីឡាករដែលជា Idol របស់ពួកគាត់ ព្រមទាំងការទស្សន៍ទាយលទ្ធផលសម្រាប់ការប្រកួតជាដើម។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង