×

អ្នកចាំទីបារាំង Hugo Lloris ពិចារណាផ្លាស់ទៅលេងនៅស្រុកកំណើតវិញបន្ទាប់ពីអស់កិច្ចសន្យាជាមួយ Spurs

អ្នកចាំទី Hugo Lloris នៅសល់កិច្ចសន្យាមិនច្រើនទៀតនោះទេជាមួយ Tottenham Hotspurs ស្របពេលថ្មីៗនេះអ្នកចាំទីរូបនេះ ហាក់មិនបានច្រានចោលជុំវិញការវិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញនោះទេ។

ប៉ុន្តែយ៉ាងណាក៏ដោយ Lloris ក៏កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយក្រុម Spurs ជុំវិញការបន្តកុងត្រាថ្មីបន្ថែមទៀតផងដែរ ខណ:កិច្ចសន្យាកីឡាករវ័យ ៣៤ ឆ្នាំ នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំក្រោយនេះ ហើយវានៅតែមិនទាន់ច្បាស់ថាតើកីឡាករ ដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ ២០១២ រូបនេះ នឹងបន្តការស្នាក់នៅរបស់គេជាមួយក្លិប ឱ្យបានលើសពីមួយទសវត្សរ៍ ឬយ៉ាងណានោះទេ។

មិនតែប៉ុណ្ណោះ ប្រសិនបើអ្នកចាំទីរូបនេះ សម្រេចចិត្តជ្រើសរើសយកការចាកចេញពី Spurs ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួននោះ គេនឹងអាចត្រឡប់ទៅប្រទេសបារាំងវិញ ជាមួយ Nice និង Lyon ដែលសុទ្ធសឹងជាក្លិបគេធ្លាប់ចំណាយពេលលេងឱ្យ។
លើសពីនេះ នៅពេលត្រូវបានគេសួរអំពីការវិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញ Lloris បានឆ្លើយតបវិញថា៖ “ខ្ញុំមិនបដិសេធចំពោះឱកាសនេះទេ។ ប៉ុន្តែខ្ញុំនៅតែផ្តល់អាទិភាពរបស់ខ្ញុំចំពោះ Spurs ។ យើងនៅតែបន្តស្វែងរកការឈ្នះពានរង្វាន់។ ខ្ញុំចង់ជួយក្លិបក្នុងដំណើរអភិវឌ្ឍន៍នេះ។ យើងបានជួបប្រទះរឿងដ៏អស្ចារ្យ និងវីរភាពដ៏អស្ចារ្យជាមួយអ្នកគាំទ្ររបស់យើង ក្នុងនាមជាជើងឯករងពានរង្វាន់ទ្វីបអឺរ៉ុប និងអង់គ្លេស”។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង