×

Spurs ផ្លោះទៅលេខ៥ រុញ Man Utd ធ្លាក់មកលេខ៦ក្នុងតារាង EPL ក្រោយជ័យជម្នះយប់មិញ

ក្រុម Tottenham Hotspur នៅសល់តែ ៣ពិន្ទុទៀត ដើម្បីប្រជែងតំណែងក្រុមកំពូលទាំង៤ របស់ Premier League បន្ទាប់ពីយកឈ្នះ West Ham ក្នុងលទ្ធផល ៣-១ កាលពីយប់មិញ។ Son Heung-min និង Harry Kane បានរួមចំណែកក្នុងការស៊ុតបញ្ចូលទីទាំង៣គ្រាប់របស់ Spurs ។

Spurs បានចាប់ផ្តើមការប្រកួតយ៉ាងល្អ ដោយបាននាំមុខមុននៅនាទីទី៩ នៅពេលដែលខ្សែការពារ Kurt Zouma របស់ West Ham បានធ្វើឱ្យបាល់បោះរបស់ Kane ចូលទៅក្នុងសំណាញ់ទីខ្លួនឯង។ Son រកបានពីរគ្រាប់នាំមុខឱ្យ Spurs បន្ទាប់ពី ២៤នាទី។ Said Benrahma បានរកមួយគ្រាប់មកវិញសម្រាប់ West Ham ពីបាល់ជ្រុងនៅនាទី៣៥។ នៅទីបំផុត Son បានបន្ថែមគ្រាប់បាល់ទី៣ សម្រាប់ក្រុមម្ចាស់ផ្ទះ នៅនាទីទី៨៨ ដោយរក្សាលទ្ធផល ៣-១ ដល់ចប់ការប្រកួត។

បច្ចុប្បន្ន Spurs មានគម្លាតតែ ៣ពិន្ទុតាមពីក្រោយក្រុមលេខ៤ Arsenal ដែលមានមួយប្រកួតក្នុងដៃ។ West Ham ធ្លាក់មកលេខ ៧ មាន ២ពិន្ទុក្រោម Manchester United ដែលបានធ្លាក់មកលេខ៦ តាមពីក្រោយ Spurs វិញ ១ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង