×

ខ្សែប្រយុទ្ធ Riyad Mahrez ពិចារណាចង់ចាកចេញពី Manchester City

ខ្សែប្រយុទ្ធ Riyad Mahrez ពិចារណាចង់ចេញពី Manchester City ដើម្បីទៅលេងនៅក្លិបក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

កីឡាករជនជាតិអាល់ហ្សេរី វ័យ៣២ឆ្នាំ អាចនឹងទៅលេងនៅក្លិប Al-Ahli ជាមួយនឹងប្រាក់ឈ្នួលប្រមាណ ៤១ម៉ឺនផោនឯណោះ ក្នុងមួយសប្តាហ៍។ យ៉ាងណាមិញ ការផ្ទេរចេញនេះអាចធ្វើទៅរួចបាន លុះត្រាតែខាង Manchester City យល់ព្រមឱ្យកីឡាកររូបនេះចាកចេញ ដោយហេតុថា កុងត្រារបស់គេនៅសល់ដល់ឆ្នាំ២០២៥។

សូមបញ្ជាក់ថា Riyad Mahrez បានមករួមរស់ជាមួយ Man City តាំងពីឆ្នាំ២០១៨ ដោយចាប់ពីពេលនោះមក កីឡាកររូបនេះលេងបាន ២៣៦ប្រកួត ហើយរកបាន ៧៨គ្រាប់។ រូបគេបានរួមចំណែកឈ្នះពានរង្វាន់ជាច្រើនជាមួយក្លិបដូចជាពានរង្វាន់ Premier League ៤ដង FA Cup ២ដង EFL Cup ៣ដង និង UEFA Champions League ១ដងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង