×

CBS Fanzone៖ លោក ផែង សុភាឫទ្ធិ Fan របស់ Man City ថា នឹងបំបាក់ Man Utd ៥-០ នៅថ្ងៃសៅរ៍នេះ

ជំនួបដែលប្រិយមិត្តស្គាល់ថា Manchester Derby នឹងកើតឡើងនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ MyTV ផងដែរ។

ក្របខណ្ឌ Premier League របស់អង់គ្លេស បានដំណើរការដល់សប្ដាហ៍ទី១១ ហើយ ដែលនៅថ្ងៃសៅរ៍ ទី៦ ខែវិច្ឆិកា នេះ វាជាជំនួបដ៏ជក់ចិត្ត រវាងក្រុមម្ចាស់ផ្ទះ Manchester United ទល់នឹង Manchester City នៅកីឡដ្ឋាន Old Trafford ។

មុនឈានដល់ការប្រកួត កម្មវិធី CBS Fanzone តែងតែអញ្ជើញអ្នកគាំទ្ររបស់ក្លិបទាំងពីរ ដើម្បីមកជជែកពីរឿងរ៉ាវផ្សេងៗ ដែលសប្ដាហ៍នេះ ពួកយើង បានជួបជាមួយលោក ហ៊ន ហុង អ្នកគាំទ្ររបស់ក្រុម Manchester United និងលោក ផែង សុភាឫទ្ធិ អ្នកគាំទ្ររបស់ Manchester City ហើយពួកគាត់ បានផ្ដល់ការព្យាករលទ្ធផលសម្រាប់ការប្រកួតរបស់ក្រុមទាំងពីរ នៅសប្ដាហ៍នេះ។

លោក ហ៊ន ហុង អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Man Utd បានព្យាករថា ពួកគេ នឹងរក្សា Clean Sheet និងឈ្នះក្រុមភ្ញៀវ ក្នុងលទ្ធផល ២ ទល់នឹងសូន្យ។

ជាមួយគ្នានេះ លោក ផែង សុភាឫទ្ធិ បានព្យាករថា ក្រុមភ្ញៀវ Man City នឹងលត់ Man Utd រហូតដល់ ៥គ្រាប់ ជាមួយនឹងលទ្ធផលរក្សា Clean Sheet ផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង