×

CBS Fanzone៖ កុំភ្លេចរង់ចាំទស្សនាណា៎! សប្ដាហ៍នេះជួបជាមួយ Fan របស់ក្លិបអ្នកមានពីរនៅ Premier League

ពិសេសទៀតហើយនៅសប្ដាហ៍នេះ ជាមួយកម្មវិធី CBS Fanzone ជួបគ្នាជាមួយពិធិករនិងពិធីការិនីដ៏ពូកែទាំងពីររូប និងវត្តមានរបស់លោក ប៉េង ឫទ្ធា Fan របស់ក្រុមសារិកាព្រៃ Newcastle United និងលោក ពេជ្រ វីសាល Fan របស់ក្រុមមេឃខៀវ Manchester City ។

សម្រាប់ លោក ប៉េង ឫទ្ធា គាត់នឹងមានរឿងជាច្រើន ដើម្បីនិយាយពីក្លិប Newcastle United ដែលទើបតែលក់ទៅឱ្យម្ចាស់ថ្មី ដែលមានទ្រព្យសម្បត្តិមហាសាល និងមានប្រភពពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ដោយឡែក លោក ពេជ្រ វីសាល ក៏មានរឿងរ៉ាវទាក់ទងនឹងក្លិបមេឃខៀវ ត្រូវប្រាប់នៅក្នុងកម្មវិធីផងដែរ។

ពិធីករ និងពិធីការិនីរបស់កម្មវិធី CBS Fanzone នឹងមានសំណួរជីកឫសគល់ ក្លែមជាមួយការលេងសើច ការបោះពាក្យសម្ដីបង្អាប់ក្លិបគ្នាទៅវិញទៅមក និងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀត។

ជារៀងរាល់សប្ដាហ៍ កម្មវិធី CBS Fanzone នឹងព្យាយាមអញ្ជើញអ្នកគាំទ្ររបស់ក្លិបទាំងអស់នៅក្នុងក្របខណ្ឌ Premier League ដើម្បីមកជជែកពិភាក្សាពីប្រវត្តិនៃការគាំទ្ររបស់ពួកគាត់ និងឱ្យបញ្ចេញមតិទាក់ទងនឹងរឿងរ៉ាវផ្សេងៗរបស់ក្លិប ពីទម្រង់លេងរបស់ក្លិប កីឡាករដែលជា Idol របស់ពួកគាត់ ព្រមទាំងការទស្សន៍ទាយលទ្ធផលសម្រាប់ការប្រកួតជាដើម។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

បន្ថែមពីនេះ រាល់ការទស្សនាការប្រកួត Premier League ដែលផ្សាយបន្តផ្ទាល់ លោកអ្នកអាចទស្សនាបណ្ដើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង