លោក Ole Gunnar Solskjaer នឹងមកដឹកនាំក្រុមបិសាចក្រហម Manchester United សម្រាប់ការប្រកួតបន្ទាប់ ទល់នឹង Watford បន្ទាប់ពីការសម្រាកអន្តរជាតិ ដោយក្លិបនៅថ្ងៃអាទិត្យ មិនបានផ្លាស់ប្តូរជំហរបស់ខ្លួន បើទោះបីជាចាញ់ក្រុមមេឃខៀវ Manchester City ដោយលទ្ធផល ២-០ ក៏ដោយ។
ការចាញ់នៅទឹកដី Old Trafford ទល់នឹងក្រុមម្ចាស់ជើងឯក Premier League កាលពីថ្ងៃសៅរ៍ បានកើតឡើង ក្រោយពីការបរាជ័យយ៉ាងអាម៉ាសក្រោមថ្វីជើងក្រុម Liverpool ដោយលទ្ធផល ៥-០ ក្នុងការប្រកួតមុនដែលធ្វើឡើងនៅក្នុងផ្ទះរបស់ក្រុមបិសាចក្រហម។
សារព័ត៌មានល្បី Guardian បានអះអាងថា មិនមានការចង្អុលបង្ហាញណាមួយពីលោក Joel Glazer ដែលជាសហប្រធានដែលគ្រប់គ្រងក្លិបនោះទេ ថា ក្លិបនឹងដកលោក Ole ចេញពីតំណែងនោះឡើយ ប៉ុន្មានម៉ោងក្រោយការប្រកួតនោះ។
បន្ទាប់ពីការឈ្នះរបស់ Man City លោក Solskjaer បាននិយាយថា កូនក្រុមរបស់លោក នឹងប្រតិកម្មដូចជា “សត្វកំពុងរងរបួស” នៅទឹកដីរបស់ Watford នៅថ្ងៃទី២០ ខែវិច្ឆិកា។ អ្នកចាត់ការ វ័យ៤៨ឆ្នាំរូបនេះ នឹងបន្តធ្វើដំណើរជាមួយពួកគេទៅកាន់កីឡដ្ឋាន Vicarage Road ។
ជ័យជម្នះលើក្រុម Tottenham Hotspur កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន គឺជាជ័យជម្នះតែមួយគត់របស់ Man Utd ក្នុងក្របខណ្ឌ Premier League ក្នុងរយៈពេល ៥ សប្តាហ៍ ហើយពួកគេធ្លាក់ទៅចំណាត់ថ្នាក់លេខ៦ តាមពីក្រោយក្រុមកំពូលតារាង Chelsea ចំនួន ៩ពិន្ទុ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕