×

Ole ថា ប្រព័ន្ធការពារ៣ នឹងត្រូវប្រើប្រាស់នៅក្នុងការប្រកួតក្រោយៗទៀតរបស់ Man UTD

អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer និយាយសង្កត់ធ្ងន់លើការរក្សា Clean Sheet បានជួយក្រុម Manchester United ឈ្នះ ៣-០ នៅក្រៅដី ទល់នឹងក្រុម Tottenham Hotspur ។

ក្រុមបិសាចក្រហម បានរក្សា Clean Sheet ជាលើកទីពីររបស់ពួកគេ ក្នុង ២២ ប្រកួតចុងក្រោយ ហើយ Tottenham បានបរាជ័យដោយមិនមានបាល់ស៊ុតចំគោលដៅ នៅក្នុងការបរាជ័យជាលើកទី៥ របស់ពួកគេ នៅ Premier League រដូវកាលនេះ។

Solskjaer បានធ្វើការផ្លាស់ប្តូរតែពីរនាក់ប៉ុណ្ណោះ បន្ទាប់ពីភាពអាម៉ាសនៅ Old Trafford ដោយ Edinson Cavani បានចាប់ដៃគូជាមួយ Cristiano Ronaldo នៅតំបន់ប្រយុទ្ធ ដែលបានបង្ហាញឱ្យឃើញថា ពួកគាត់លេងស៊ីចង្វាក់គ្នា និងអាចរកគ្រាប់បាល់ បានម្នាក់១គ្រាប់ផងដែរ។

Solskjaer បាននិយាយថា៖ “រឿងជាច្រើននៅពីក្រោយយុទ្ធសាស្ត្រដែលយើងបានប្រើនៅថ្ងៃនេះ។ ប៉ុន្តែរឿងមួយ គឺភាពរឹងមាំ។ យើងមាន Raphael ដាក់គាត់ចំកណ្តាលខ្សែការពារទាំង៤ ព្រោះយើងត្រូវការ Clean Sheet យើងត្រូវការគ្រប់គ្រងការប្រកួតជាមួយនឹងបាល់ ហើយយើង ធ្វើបាន។”

“យើងយក Cristiano និង Edinson លេងជាមួយគ្នាក្នុងនាមជាខ្សែប្រយុទ្ធជួរមុខពីរ យើងមាន ការពារស្លាប ដូច្នេះថ្ងៃនេះ វាមានប្រសិទ្ធភាព ហើយ អាចធ្វើបានល្អ។”

“ប្រសិនបើអ្នកប្តូរទៅលេងការពារ៣ ហើយមិនទទួលបានលទ្ធផល ប្រាកដណាស់អ្នកនឹងត្រូវបានរិះគន់។ យើងដឹងថាវានឹងនឹងអាចទៅរួច ហើយគ្រូបង្វឹកទាំងអស់ បានធ្វើការងារល្អខ្លាំងណាស់ក្នុងការរៀបចំ”។

“នោះជាអ្វីមួយដែលយើងអាចធ្វើនៅពេលក្រោយ ការប្រកួតបន្ទាប់ វាដំណើរការនៅយប់នេះ ប្រាកដណាស់”។

សូមជម្រាបថា ក្នុង ១៥ប្រកួតដែល Man Utd លេងការពារ៣ក្រោមការដឹកនាំរបស់ Solskjaer ពួកគេបានឈ្នះ ៨លើក ក្នុងចំណោម ហើយចាញ់ ៤ប្រកួត។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង