×

លោក Gary Neville ថា Sancho នឹង Van De beek កាន់តែពិបាកបើមិនមានឱកាសលេង

Gary Neville អតីតខ្សែការពារក្លិប Man Utd បានបង្ហាញការព្រួយបារម្ភ និងព្រមានជាមុនទៅ កីឡាករដែលមិនសូវទទួលបានឱកាសចូលរួមលេងនៅ Man Utd ថាអាចនឹងធ្លាក់ក្នុងដានដូចជាស្ថានភាព Donny van de Beek ដែរ។

នោះគឺសំដៅទៅខ្សែប្រយុទ្ធ Jadon Sancho ដែលគេត្រូវបានក្លិប Man Utd ចាយលុយ ៧៣ លានផោនទិញគេយកពី Dortmund កាលពីរដូវក្តៅ។ យ៉ាងណាយុវជនសញ្ជាតិអង់គ្លេសនេះ មិនសូវទទួលបានឱកាសលេងនោះទេ។ ក្នុងនោះលោក Gary Neville និយាយក្រោយ Spurs ចាញ់ United ០-៣ បែបនេះថា៖ “លោកមិនអាចគិតរឿង van de Beek ចេញនោះទេហើយ មិនយល់ថានរណាដែលណែនាំឱ្យយកគេមក កាន់Man Utd ព្រោះគេជាកីឡាករដែលក្លិបចាយអស់ ៤០ លានផោន ហើយសឹងតែមិនបានទាត់បាល់រយៈពេល ១៨ ខែមកនេះ”។

លោកសង្កត់ធ្ងន់ថា៖ “Sancho ក៏ដូចគ្នា បើមិនប្រុងប្រយ័ត្នទេ ស្ថានភាពគេបើបន្តបែបហ្នឹង ចុងក្រោយអាចបញ្ចប់ដូចជា Van de Beek ប៉ុន្មានសប្ដាហ៍មុន គេស្ថិតក្នុងប្រព័ន្ធលេងដ៏ល្អមួយ តែមិនសំដៅដល់គេទេ គឺការលេងជាក្រុមទាំងមូល និយាយទៅគេលេងជាក្រុមល្អជាងឆ្ងាយណាស់បើធៀបនឹងកាលនៅ Dortmund”។

សូមបញ្ចាក់ដែរថា បច្ចុប្បន្ន Man United ស្ថិតនៅ Top ៥ ដែលកំពុងតែប្រជែងគ្នាជាមួយក្លិបផ្សេងគិតត្រឹមសប្ដាហ៍ទី១០នេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង