កាលពីទីផ្សារដោះដូររដូវក្តៅកន្លងទៅ ក្លិប Paris Saint-Germain បានធ្វើការចុះហត្ថលេខាលើកីឡាករឆ្នើមៗជាច្រើនរូបកាន់ក្រុម ប៉ុន្តែយ៉ាងណា វាហាក់ដូចជាមិនសូវទទួលបានផលនោះឡើយ ដោយឥឡូវនេះក្លិបយក្សបារាំង កំពុងត្រៀមខ្លួនធ្វើការផ្លាស់ប្តូរកីឡាករមួយចំនួន ចេញវិញហើយ។
បើយោងតាមរបាយការណ៍ចុះផ្សាយដោយ Corriere dello Sport’ ថ្មីៗនេះ បានរាយការណ៍ថាក្លិប PSG កំពុងស្វែងរកជម្រើសកីឡាករថ្មីម្នាក់ ដើម្បីយកមកជំនួសតំណែងរបស់ខ្សែបម្រើ Georginio Wijnaldum ហើយគោលដៅធំរបស់ពួកគេ គឺជាតារាឆ្នើមរបស់ក្រុម Inter Milan ។ មិនតែប៉ុណ្ណោះ ប្រភពព័ត៌មានខាងលើ ក៏បានរាយការណ៍ផងដែរថា កីឡាករ Marcelo Brozovic កំពុងតែផ្អាកការចរចជាមួយក្លិប Inter ដោយសារតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបនៅក្របខ័ណ្ឌ Ligue 1។
គួរបញ្ជាក់ផងដែរថាកិច្ចសន្យារបស់ Brozovic នឹងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដូច្នេះរូបគេនឹងមានសេរីភាពក្នុងការចរចាជាមួយក្លិបដទៃទៀត ដែលមិនស្ថិតនៅប្រទេសអ៊ីតាលី ចាប់ពីខែមករាទៅ៕