×

Man Utd ដាក់គោលដៅទី១លើលោក Pochettino របស់ PSG និងទី២លើលោក Ten Hag របស់ Ajax

លោក Ole Gunnar Solskjaer ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម Manchester United បន្ទាប់ពីបរាជ័យយ៉ាងអាម៉ាសក្នុងលទ្ធផល ៤-១ នៅលើទឹកដីក្រុម Watford ជាមួយនឹងគ្រូបង្វឹកក្រុម Paris Saint-Germain លោក Mauricio Pochettino ដែលជាគោលដៅកំពូលរបស់ក្លិបដើម្បីចូលកាន់តំណែងនៅរដូវក្តៅក្រោយ។

Man United បានបញ្ជាក់ថា ជំនួយការរបស់ Solskjaer លោក Michael Carrick នឹងត្រូវដាក់ឱ្យនៅក្នុងតួនាទីបណ្តោះអាសន្ន ដោយក្លិប ក៏បានបង្ហាញពីចេតនារបស់ពួកគេក្នុងការតែងតាំងអ្នកចាត់ការបណ្តោះអាសន្នរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះតែម្ដង។

យោងតាមសារព័ត៌មាន Skysports បានរាយការណ៍ថា Pochettino របស់ក្លិបជើងឯកបារាំង PSG គឺជាជម្រើសដំបូងរបស់ក្លិប ដែលអាចជាអ្នកជំនួសតំណែងអចិន្ត្រៃយ៍របស់ Solskjaer ដោយអតីតអ្នកចាត់ការ Tottenham រូបនេះអាចទទួលបានកៅអីនេះនៅរដូវក្ដៅ ឆ្នាំក្រោយ។ ប្រភពដដែលអះអាងថា លោក Erik ten Hag គ្រូបង្វឹករបស់ក្លិប Ajax នៅលីគកំពូលហុល្លង់ ជាជម្រើសទីពីររបស់ក្រុមបិសាចក្រហម។

Solskjaer បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៣ឆ្នាំក្នុងខែកក្កដា ប៉ុន្តែចាកចេញបន្ទាប់ពីការបរាជ័យចំនួន ៥ដងក្នុងការប្រកួត Premier League ចុងក្រោយរបស់ពួកគេចំនួន ៧ប្រកួត ដែលធ្វើឱ្យពួកគេតាមពីក្រោយក្រុមកំពូលតារាង Chelsea ចំនួន ១២ ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង