×

Paris Saint Germain បដិសេធការបញ្ចប់កិច្ចសន្យាជាមួយខ្សែការពារ Sergio Ramos

Paris Saint-Germain បានប្រកាសច្រានចោលនូវការផ្សព្វផ្សាយថា ក្លិបកំពុងពិចារណាបញ្ចប់កិច្ចសន្យាជាមួយខ្សែការពារ Sergio Ramos។

កីឡាករវ័យ៣៥ឆ្នាំ មិនទាន់បានបង្ហាញវត្តមាននៅលើទីលានប្រកួតនៅឡើយទេ ចាប់តាំងពីមកចូលរួម Paris Saint-Germain ក្រោយបញ្ចប់ដំណើររួមរស់រយៈពេល១៥ឆ្នាំជាមួយ Real Madrid។ តែទោះជាយ៉ាងណា Ramos មិនបានចូលលេងប្រកួតណាមួយសម្រាប់ Paris Saint-Germain ចាប់តាំងពីបានមកដល់កាលពីបួនខែមុន។ តាមពិតទៅ រូបគេមិនបានចូលលេងប្រកួតផ្លូវការ ចាប់តាំងពីក្រុម Real Madrid ចាញ់ Chelsea ក្នុងពានរង្វាន់ UEFA Champions League កាលពីថ្ងៃទី ៥ ខែឧសភា មកម្ល៉េះ ដោយសារបញ្ហារបួសញាំញីរហូតដល់ពេលនេះ ។

ដោយសារបែបនេះ ទើបធ្វើឱ្យសារព័ត៌មាននៅអេស្ប៉ាញ បានចុះផ្សាយពីបញ្ហាពាក់ព័ន្ធនឹងអនាគតរបស់ Ramos ហើយកាលពីថ្ងៃចន្ទនេះ។ Le Parisien ចុះផ្សាយថា Paris Saint-Germain អាចនឹងស្វែងរកការព្រមព្រៀងជាមួយ Ramos ដើម្បីបញ្ចប់កុងត្រាមុនកាលកំណត់។

ទោះយ៉ាងណា នាយកប្រតិបត្តិ Paris Saint-Germain លោក Leonardo បានបដិសេធចំពោះអ្វីដែលបានចុះផ្សាយនេះដោយលោកនិយាយថា៖ “យើងដឹងថា Ramos មានបញ្ហារបួស តែយើងនៅតែនាំយករូបគេមកចូលរួមជាមួយពួកយើង។ ការផ្សព្វផ្សាយទាំងនោះជារឿងមិនពិតទេ ហើយយើងដឹងថា មានអ្វីកំពុងកើតឡើងនៅទីនេះ។”

សូមបញ្ជាក់ថា ការមកចូលរួមជាមួយ Paris Saint-Germain នេះ Sergio Ramos បានចុះកិច្ចសន្យាចំនួន២ឆ្នាំដែលមានន័យថាកិច្ចសន្យាមានសុពលភាពដល់ឆ្នាំ២០២៣ឯណោះ៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង