×

Eden Hazard មិនចាប់អារម្មណ៍ក្នុងការចាកចេញពី Real Madrid ចំពេលមានការផ្សារភ្ជាប់នឹង Newcastle United

កីឡាករ Eden Hazard ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លិបអ្នកមាន Newcastle United ពីក្លិបអធិរាជស Real Madrid ។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បានជួបបញ្ហារបួសជាច្រើនចាប់តាំងពីរូបគេបានចាកចេញពីក្រុមតោខៀវ Chelsea ទៅចូលរួមជាមួយក្លិបយក្សនៅអេស្ប៉ាញក្នុងឆ្នាំ២០១៩ ដោយបង្ហាញខ្លួនបានត្រឹមតែ ៥៣ ប្រកួតប៉ុណ្ណោះ។

ពាក្យចចាមអារ៉ាមជាច្រើន ត្រូវបានផ្សព្វផ្សាយអំពីការវិលត្រឡប់ទៅកាន់ក្របខណ្ឌ Premier League របស់ Hazard ហើយក្រុមសារិកាព្រៃ Newcastle អាចជាគោលដៅបន្ទាប់របស់គេ ក្រោយពីការកាន់កាប់ដោយម្ចាស់ក្លិបថ្មីនៅអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃ ៣០៥លានផោន។

ទោះជាយ៉ាងណា សារព័ត៌មាន Marca ចុះផ្សាយថា Eden Hazard នឹងមិនចាកចេញពី Madrid ក្នុងខែមករាទេ បើទោះបីជាមានការចាប់អារម្មណ៍ពី Newcastle ក៏ដោយ។ សារព័ត៌មាននេះបានសរសេរថា៖ “គ្មានទំនាក់ទំនងទេ ហើយកីឡាករមិនចាប់អារម្មណ៍ទេ” នៅក្នុងគម្រោងរបស់ក្រុមសារិកាព្រៃ។

Hazard បានឈ្នះពានរង្វាន់ធំៗចំនួន ៦ អំឡុងពេលប្រកបអាជីពរយៈពេល ៧ ឆ្នាំនៅ Chelsea ហើយត្រូវបានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ PFA ក្នុងឱកាសមួយ ដោយស៊ុតបញ្ចូលទីបានច្រើនជាង ១០០ គ្រាប់នៅក្នុងប្រទេសអង់គ្លេស។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង