លោក Xavi Hernandez អ្នកចាត់ការថ្មី នៃក្លិប Barcelona បាននិយាយថា ក្លិបត្រូវបង្កើតតួអង្គថ្មី ជំនួសខ្សែប្រយុទ្ធ Lionel Messi ដើម្បីបន្តដំណើរទៅមុខ។
មកដល់ទឹកដីប្រទេសអេស្ប៉ាញ និងបានក្លាយជាអ្នកចាត់ការ Barcelona ភ្លាមនោះ លោក Xavi ក៏បាននិយាយអំពីគម្រោងរៀបចំក្រុមជាថ្មី រួមទាំងរចនាសម្ព័ន្ធក្រុម។ Xavi ក៏បានលើកឡើងពីខ្សែប្រយុទ្ធឆ្នើមវ័យ ៣៣ឆ្នាំ Messi ផងដែរ។
លោក Xavi បានថ្លែងបែបនេះថា៖ “ពិតណាស់ខ្ញុំចង់ដឹកនាំកីឡាករខ្លាំងៗដូច Messi ក៏ដូចជា Samuel Etoó, Ronaldinho, តែពួកគេមិនស្ថិតនៅទីនេះទេ ខ្ញុំមានភាពជិតស្និទជាមួយ Messi ខ្លាំងណាស់ គេបានផ្ញើរសារអបអរខ្ញុំច្រើនណាស់។ ទោះយើងគ្មានកីឡាករឆ្នើមដូចគេ ប៉ុន្តែកីឡាកររបស់យើង ពេលបច្ចប្បន្នក៏មានសមត្ថភាពល្អ ដូច្នេះយើងគួរតែបង្កើតនូវតួអង្គថ្មីមួយទៀត សម្រាប់ក្លិបពេលនេះ”។
គិតចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០២០នោះ ក្លិប Barcelona មិនដែលជួបភាពតានតឹងដូចពេលនេះឡើយ។ ក្នុងរដូវកាលថ្មី ឆ្នាំ២០២១នេះ Barca មានភាពយ៉ាប់យ៉ឺនបំផុត ក្រោយគ្មាន Messi ពោលគឺពួកគេ ឈ្នះតែ៦ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៦ប្រកួត នៃពានរង្វាន់ទាំងអស់ក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Ronald Koeman។
សូមរំឭកថា កីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi បានលេងឱ្យក្លិប Barcelona ចំនួន ៧៧៨ប្រកួត ដោយស៊ុតបាន ៦៧២គ្រាប់ បញ្ជូនបាល់ ២៦៥ និងឈ្នះពានចំនួន ៣៥ ជាមួយក្លិបអ្នកមានបុណ្យ៕
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕