×

មិនធ្លាប់មាន! យប់នេះ Fan របស់ Chelsea ជានារី នឹងប៉ះជាមួយ Fan របស់ Liverpool ជាបុរស ក្នុងកម្មវិធី CBS Fanzone

សម្រាប់សប្ដាហ៍នេះ ប្រិយមិត្តច្បាស់ជាប្លែកអារម្មណ៍ ជាមួយនឹងកម្មវិធី CBS Fanzone ដោយសារកម្មវិធីយើង បានអញ្ជើញ Fan របស់ក្លិបតោខៀវ Chelsea ដែលជានារីដ៏ស្រស់សោភា មកចូលរួមជាលើកដំបូង និងបានអញ្ជើញ Fan របស់ក្លិបហង្សក្រហម Liverpool ផងដែរ។

ជួបគ្នាជាមួយពិធិករ និងពិធីការិនីដ៏ពូកែទាំងពីររូប និងវត្តមានរបស់កញ្ញា ហ៊ុយ ចាន់សីហា ដែលជា Fan របស់ក្រុម Chelsea និងលោក យ៉ង វិរៈយុទ្ធ Fan របស់ក្រុម Liverpool នាថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩យប់តទៅ។

ពិធីករ និងពិធីការិនីរបស់កម្មវិធី CBS Fanzone នឹងមានសំណួរជីកឫសគល់ ក្លែមជាមួយការលេងសើច ការបោះពាក្យសម្ដីបង្អាប់ក្លិបគ្នាទៅវិញទៅមក និងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀត។

ជារៀងរាល់សប្ដាហ៍ កម្មវិធី CBS Fanzone នឹងព្យាយាមអញ្ជើញអ្នកគាំទ្ររបស់ក្លិបទាំងអស់នៅក្នុងក្របខណ្ឌ Premier League ដើម្បីមកជជែកពិភាក្សាពីប្រវត្តិនៃការគាំទ្ររបស់ពួកគាត់ និងឱ្យបញ្ចេញមតិទាក់ទងនឹងរឿងរ៉ាវផ្សេងៗរបស់ក្លិប ពីទម្រង់លេងរបស់ក្លិប កីឡាករដែលជា Idol របស់ពួកគាត់ ព្រមទាំងការទស្សន៍ទាយលទ្ធផលសម្រាប់ការប្រកួតជាដើម។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

បន្ថែមពីនេះ រាល់ការទស្សនាការប្រកួត Premier League ដែលផ្សាយបន្តផ្ទាល់ លោកអ្នកអាចទស្សនាបណ្ដើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង