×

លោក Eddie Howe មិនហ៊ានធានាថា អាចជួយ Newcastle United បន្តនៅក្របខណ្ឌ Premier League

សារពត៌មាន The Sun នៅអង់គ្លេសបានសម្រង់សម្តី អ្នកចាត់ការ Newcastle United ថ្មីលោក Eddie Howe ថា លោកមិនហ៊ានសន្យាធានាថា អាចជួយក្លិបអាចបន្តនៅក្របខណ្ឌ Premier League បានឬយ៉ាងណាទេ។

អតីតអ្នកចាត់ការ Bournemouth បានចុះកុងត្រារយៈពេល២ឆ្នាំកន្លះ នៅកីឡដ្ឋាន St James’ Park ជំនួសកន្លែងលោក Steve Bruce ដែលបានចែកផ្លូវជាមួយក្លិបកាលពីពេលកន្លងទៅ។
ម្ចាស់ក្លិបថ្មីរបស់ Newcastle មានមហិច្ឆតាធំ ដោយគ្រោងបញ្ចេញថវិកា ៥០លានផោនឱ្យលោក Howe ទុកទិញកីឡាករថ្មីចូលនៅខែមករាខាងមុខ។

យ៉ាងនេះក្ដី លោក Howe បានបញ្ជាក់ថា លោកកំពុងស្ថិតក្នុងកិច្ចការលំបាកសម្រាប់ការស្រោចស្រង់ក្រុម។ បុរសវ័យ៤៣ឆ្នាំបញ្ជាក់ថា លោកពិតជាមានទំនុកចិត្តអាចជួយ Newcastle បន្តមានជីវិត ប៉ុន្តែលោកមិនហ៊ានសន្យាទេ។ ភារកិច្ចនៅខាងមុខពិតជាធំខ្លាំងណាស់។
វាពិតជាពិបាកៗណាស់។ វាត្រូវមានការងារធ្វើច្រើន អ្វីដែលលោកត្រូវធ្វើ គឺដឹកនាំក្លិបឱ្យអស់ពីលទ្ធភាព។

សូមបញ្ជាក់ថា បន្ទាប់ពីលេង១១ប្រកួតក្នុងក្របខណ្ឌ Premier League រដូវកាលនេះរួចមក Newcastle United មិនទាន់ស្គាល់ពាក្យឈ្នះមួយប្រកួតនៅឡើយទេ ដោយស្មើ៥ ចាញ់៦ ស្ថិតនៅលេខ១៩ក្នុងតារាងពិន្ទុមានតែ៥ពិន្ទុ ឃ្លាតពិតំបន់សុវត្ថិភាពចំនួន៥ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង