×

Man Utd សម្រេចចិត្តទាក់ទងលោក Zidane ដើម្បីមកដឹកនាំជំនួស Ole Gunnar Solskjaer

តួនាទីរបស់លោក Ole Gunnar Solskjaer ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុម Manchester United នៅតែមិនទាន់បាត់បង់ទៅណានោះទេ បន្ទាប់ពីចាញ់ Liverpool និង Manchester City ។ ឥឡូវនេះ Man United បានចាញ់ ៦ លើកក្នុង ១២ ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់។

លោក Solskjaer បានហោះហើរត្រឡប់ទៅប្រទេសន័រវេសវិញ នៅដើមសប្តាហ៍មុន អំឡុងពេលសម្រាកបាល់ទាត់ក្នុងស្រុក។

សារព័ត៌មាន Manchester Evening News បានរាយការណ៍ថា តំណែងរបស់ Solskjaer នៅតែមានសុវត្ថិភាពសម្រាប់ពេលនេះ ដោយសារក្លិប មិនសុខចិត្តបណ្តេញអ្នកចាត់ការរបស់ខ្លួនចេញ ដោយគ្មានអ្នកជំនួសឡើយ។

សេចក្ដីរាយការណ៍នៅចក្រភពអង់គ្លេស បានឱ្យដឹងថា ក្លិបបានចាប់ផ្តើមព្យាយាមបញ្ចុះបញ្ចូលលោក Zinédine Zidane ឱ្យស្នងតំណែងរបស់លោក Solskjaer ផងដែរ។

អតីតអ្នកចាត់ការដែលជាម្ចាស់ជើងឯកក្របខណ្ឌ Champions League ៣សម័យកាល និងជើងឯក La Liga ២សម័យកាល របស់ Real Madrid លោក Zidane បានបង្កើតប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងរយៈពេលពីរឆ្នាំរបស់គាត់នៅក្លិបអធិរាជស។

បច្ចុប្បន្ន លោក Zidane កំពុងទំនេរមិនទាន់មានក្រុមដឹកនាំនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការមកដឹកនាំ Man United ស្ថិតនៅក្នុងការពិចារណានៅឡើយ។

សេចក្ដីរាយការណ៍ថា ក្លិបសង្ឃឹមថាទំនាក់ទំនងជិតស្និទ្ធរបស់គាត់ ជាមួយនឹង Cristiano Ronaldo និង Raphaël Varane ដែលគាត់បានធ្វើការជាមួយនៅ Real Madrid អាចជួយបញ្ចុះបញ្ចូលគាត់ឱ្យមកចូលរួមបាន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង