×

ខ្សែប្រយុទ្ធ Sergio Aguero អាចនឹងចូលនិវត្តន៍ពីបាល់ទាត់ដោយសារបញ្ហាបេះដូង

ខ្សែប្រយុទ្ធ Sergio Aguero អាចនឹងចូលនិវត្តន៍ពីវិស័យបាល់ទាត់ ដោយសារតែត្រូវបានគ្រូពេទ្យរកឃើញ មានជំងឺចង្វាក់បេះដូងលោតមិនប្រក្រតី។

Sergio Aguero ដែលឈានដល់វ័យ៣៣ឆាំ្ន ត្រូវបានប្តូរចេញពីទីលានប្រកួត និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីពិនិត្យបញ្ហាបេះដូង បន្ទាប់ពីបង្ហាញអាការចុកទ្រូងខ្លាំង អំឡុងការប្រកួតនៅក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga ដែលក្រុម Barcelona បានត្រឹមស្មើក្រុមភ្ញៀវ Alaves ដោយលទ្ធផល ១-១ នៅកីឡដ្ឋាន Camp Nou កាលពីចុងខែតុលាកន្លងទៅ។

ក្រោយឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់ក្រុមគ្រូពេទ្យរួចមក ខាងក្លិបក៏បានប្រកាសថា Aguero នឹងត្រូវអវត្តមានរយៈពេល៣ខែ ដើម្បីទទួលការព្យាបាល។
យ៉ាងណា ការរាយការណ៍ចុងក្រោយ Aguero ដឹងច្បាស់ណាស់ពីអនាគតខ្លួនគេនឹងទៅជាបែបណា ក្រោយគ្រូពេទ្យ រកឃើញថា មានបញ្ហាចង្វាក់បេះមិនប្រក្រតីបែបនេះ ដោយបញ្ហារបួសនេះ នឹងអាចឱ្យគេបង្ខំចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់មួយនេះ។

គួររំឭកថា Sergio Aguero បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំជាមួយក្លិប Barcelona កាលពីចុងខែឧសភាកន្លងទៅ ក្រោយផុតកុងត្រាជាមួយក្លិប Manchester City ។ ប៉ុន្តែដោយសារតែបញ្ហារបួសនៅដើមរដូវកាលនេះ Aguero ពុំសូវបានបង្ហាញខ្លួនសម្រាប់ Barcelona ឡើយ ដោយចូលលេងបានត្រឹមតែ៥ប្រកួត និងរកបានតែ១គ្រាប់ប៉ុណ្ណោះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង