កីឡាករ Jesse Lingard អាចនឹងត្រូវចាកចេញពីក្លិបបិសាចក្រហម Manchester United ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ។
ជាក់ស្តែងកីឡាករវ័យ ២៨ ឆ្នាំរូបនេះ បានជួបប្រទះការលំបាកយ៉ាងខ្លាំង ក្នុងការស្វែងរកពេលវេលាលេងគ្រាប់គ្រាន់នៅរដូវកាលនេះ បន្ទាប់ពីបានវិលត្រលប់មកក្លិបវិញ ពីលក្ខខណ្ឌខ្ចីជើងដ៏គួរឱ្យចាប់អារម្មណ៍ ពី West Ham កាលពីរដូវកាលមុន។
យ៉ាងណា Man United បានកំណត់តម្លៃខ្លួនរបស់ Lingard ដើម្បីឱ្យក្លិប West Ham ធ្វើការពិចារណា ក្នុងការចុះកុងត្រាជាអចិន្ត្រៃយ៍អំឡុងរដូវក្តៅនេះ ដោយត្រូវបានគេរាយការណ៍ថា ពួកគេបានទាមទារប្រមាណ ២៥ លានផោន ដែលច្រើនជាង ៧ លានផោន ពីចំនួនដែលក្រុមញញួរធំ ហ៊ានចំណាយ។
ប៉ុន្តែឥឡូវនេះ បើយោងតាមរបាយការណ៍ពី The Sun បានរាយការណ៍ថាក្លិប Man United រីករាយក្នុងការអនុញ្ញាតឱ្យ Lingard ចាកចេញ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខ ជាមួយតម្លៃខ្លួនត្រឹម ១០ លានផោនប៉ុណ្ណោះ។
គួររំលឹកផងដែរថាអំឡុងលេងនៅ West Ham ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស អាចរកគ្រាប់បញ្ចូលទីបាន ៩ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦ដង និងបានជួយក្រុមលោក David Moyes ឱ្យទទួលបានកៅអីលេងវគ្គជម្រុះនៅក្នុងពានរង្វាន់ទ្វីបអឺរ៉ុបផងដែរ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕